Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសុខភាពពិភពលោក ទទួលស្គាល់ វ៉ាក់សាំងចិន SINOVAC សម្រាប់ការប្រើប្រាស់ជាបន្ទាន់

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២១ បានចេញផ្សាយព័ត៌មានថា នាថ្ងៃទី១ ខែមិថុនា អង្គការសុខភាពពិភពលោកបានប្រកាស ទទួលស្គាល់វ៉ាក់សាំងCORONA VAC របស់ក្រុមហ៊ុន SINOVAC ប្រទេសចិនជាផ្លូវការ សម្រាប់ប្រើប្រាស់ជាបន្ទាន់។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក មានប្រសាសន៍ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនខាងលើនេះ បាន”បង្ហាញអំពីសុវត្ថិភាព ប្រសិទ្ធភាព និងការធានាគុណភាព” និងត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះសម្រាប់ប្រើប្រាស់ជាបន្ទាន់របស់អង្គការសុខភាពពិភពលោក។

វ៉ាក់សាំងSINOVAC គឺជាវ៉ាក់សាំងប្រភេទទី២ របស់ចិន ដែលអង្គការសុខភាពពិភពលោក បានចុះបញ្ជីសម្រាប់ការប្រើប្រាស់ជាបន្ទាន់ បន្ទាប់ពីវ៉ាក់សាំងចិនSINOPHARM៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×