កំពង់ស្ពឺ ៖ កម្លាំងចម្រុះចេញបង្ក្រាបបទល្មេីសធនធានធម្មជាតិ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បន្តប្រតិបត្តិការរហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមសហការ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ និង កម្លាំងមូលដ្ឋាន មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឱរ៉ាល់ ដឹកនាំដោយលោកវរសេនីយ៍ឯក នាង ក្វាយ មេបញ្ជាការរងខេត្ត ជាមួយមន្ត្រីបរិស្ថាន ការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចាប់ឈេីជ្រុងប្រភេទ ឈ្លីច ចំនួន ៣៤កំណាត់ មិនទាន់វាស់វែង (គ្មានម្ចាស់) លាក់ទុក នៅចំណុច ក្នុងព្រៃដីឡូតិ៍ ស្ថិតក្នុងភូមិក្រវៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ។
បច្ចុប្បន្ន កម្លាំងចម្រុះ កំពុងនៅការពារ និងដឹកជញ្ជូនយកទៅទុក នៅស្នាក់ការបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅភូមិក្រាំងពង្រ ឃុំសង្កែសាទប ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ






