Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំដល់មន្ត្រីទាំងអស់ ត្រូវតែផ្តល់សេវាសាធារណ: ជូនប្រជាពលរដ្ឋឲ្យបានល្អ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីទាំងអស់ ត្រូវតែផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានល្អ ទាំងការប្រេីប្រាស់កាយវិការ និងសម្តីឲ្យបានសមរម្យ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សបំផុត ជាពិសេសត្រូវបង្ការ និងទប់ស្កាត់បទល្មេីសនានា កុំឲ្យកេីតមានឡេីង បង្ក្រាបម៉ូតូកែឆ្នៃដែលបង្កសម្លេងរំខាន ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ បង្ក្រាបឲ្យបាននូវក្រុមក្មេងទំនេីងដែលតែងតែជួបបង្កបញ្ហាផ្សេងៗ។

ការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែឧសភា និងទិសដៅការងារសម្រាប់ខែមិថុនា តាមរយ:កិច្ចប្រជុំអនឡាញ Zoom Meeting កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ។ កិច្ចប្រជុំនេះដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

លោកឧត្តមសេនីយ៍ឯក ស ថេត បានធ្វេីការកោតសរសេីរដល់កងកម្លាំងទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមសហការបានយ៉ាងល្អ ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ជាពិសេសក្នុងការចូលរួមរក្សា ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។

លោកស្នងការក៏បានផ្តល់ការណែនាំល្អៗជាច្រេីន ដល់អង្គប្រជុំដេីម្បីយកទៅ អនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនសេនាធិការ បានអានរបាយការណ៍ប្រចាំខែឧសភា ធៀបនឹងខែមេសា និងទិសដៅការងារមួយចំនួន សម្រាប់អនុវត្តបន្តនៅខែមិថុនានេះ ជាកិច្ចបន្តលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម បានអានរបាយការណ៍ទាក់ទងទៅ នឹងស្ថិតិប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងព័ត៌មានមួយចំនួនទៀតទាក់ទងទៅនឹងទៅនឹងការរៀបចំត្រួតពិនិត្យ និងធ្វេីអត្តសញ្ញាណបណ្ណសញ្ជាតខ្មែរ ។

កិច្ចប្រជុំនេះក៏មានការចូលរួមមតិយោបល់របស់លោក លោកស្រីស្នងការរង លោកអធិការ ទាក់ទងទៅនឹងការអនុវត្តការងារកន្លងមកក្នុងខែឧសភា និងទិសដៅការងារសម្រាប់ខែមិថុនា ក៏ដូចជាបញ្ហាប្រឈម ផ្សេងៗផងដែរ ៕ រក្សាសិទ្ធិដោយ : ចេស្តារ

×