Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានឯកអគ្គរាជទូតកម្ពុជា ជូនដំណឹងដល់និសិ្សត សិក្ខាកាម និង ប្រជាពលរដ្ឋខ្មែរ ប្រុងប្រយ័ត្នពីការឡើងកំដៅ នៅវៀតណាម

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម បានជូនដំណឹងដល់និសិ្សត សិក្ខាកាម និង ប្រជាពលរដ្ឋខ្មែរ មានវត្តមាននៅវៀតណាម ពិសេសនៅទីក្រុងហាណូយ ជ្រាបថា យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ទីក្រុងហាណូយ និងខេត្ត នៅជាប់ ដូចជា Hoa Binh, Hung Yen និង Ha Nam មានសីតុណ្ហភាពឡើងដល់ ៤០អង្សារសេ។ សីតុណ្ហភាពនឹងនៅថេរ លើសពី៣៥អង្សារសេ រហូតដល់ ១៩ ម៉ោងក្នុងមួយថ្ងៃ។ ការឡើងកំដៅនេះ នឹង នៅតែបន្តកើតមានក្នុងរយៈពេល ៣ ថ្ងៃបន្តទៀត។

ស្ថានឯកអគ្គរាជទូតកម្ពុជាសូមឲ្យនិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាន នៅវៀតណាម ពិសេសនៅទីក្រុងហាណូយ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ថែរក្សាសុខភាព ដោយ ឧស្សាហ៍ទទួលទានទឹកឱ្យបានច្រើន និងគួរមានទឹកដាក់តាមខ្លួនជាប់ជាប្រចាំ ដើម្បីទប់ទល់នឹងអាកាសធាតុក្ដៅខ្លាំង។

ឆ្លៀតឱកាសនេះ ស្ថានទូតសូមរំលឹកដល់និស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរ មានវត្តមាន នៅវៀតណាម សូមមេត្តាបន្តថែរក្សាសុខភាពឲ្យបានល្អ រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស រក្សាអនាម័យ និងអនុវត្តតាមវិធានការសុខាភិបាល សំដៅការពារកុំឲ្យឆ្លងជម្ងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ: ចេស្តារ

×