Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ.ស.ប នៅកម្ពុជា ៖ ការធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩

ភ្នំពេញ​​ ៖ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានឲ្យដឹងថា ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងវិធានការឆ្លើយតប ដើម្បីបង្អង់ល្បឿននៃការឆ្លងរាលដាលវីរុសនេះ នាំឲ្យប្រទេសជាច្រើននៅក្នុងពិភពលោក ជួបប្រទះនឹងឱនភាពសេដ្ឋកិច្ច ដែលនាំឲ្យបញ្ហាអសន្តិសុខស្បៀង និងបញ្ហាអាហា រូបត្ថម្ភមានការកើនឡើង។
មុនពេលការរាតត្បាតជាសកលនេះកើតឡើង ប្រទេសកម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ក្នុងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ យ៉ាងណាក្តី ប្រេវ៉ាឡង់នៃបញ្ហាកង្វះអាហារូបត្ថម្ភ នៅបន្តមានកម្រិត ១៤% ហើយបញ្ហាអាហារូបត្ថម្ភនៅតែបន្តមាន ក្នុងគ្រប់ទម្រង់ទាំងអស់។ ក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំ បីនាក់ មានមួយនាក់ ដែលជួបប្រទះនឹងបញ្ហាអាហារូបត្ថម្ភរ៉ាំរ៉ៃ ហើយក្នុងចំណោមកុមារ ១០នាក់ មានមួយនាក់ ដែលជួបប្រទះនឹងបញ្ហាអាហារូបត្ថម្ភស្រួចស្រាវ។ កង្វះមីក្រូសារជាតិចិញ្ចឹមក៏កើតមានជាទូទៅផងដែរ ហើយបញ្ហាធាត់ជ្រុលក៏កំពុងមានការកើនឡើង។

ប្រព័ន្ធអង្គការសហប្រជាជាតិនៃកម្ពុជាមានការបារម្ភអំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើសន្តិសុខស្បៀង និងស្ថានភាពអាហារូបត្ថម្ភរបស់ក្រុមងាយរងគ្រោះ ដូចជា ជនក្រីក្រ ស្ត្រី និងកុមារ និងអ្នកដែលកំពុងមានបញ្ហាសុខភាពប្រចាំ កាយ មនុស្សចាស់ និងជនដែលគ្មានទីជម្រក។ បញ្ហាអសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ហើយការទទួលបានស្បៀង និងអាហារូបត្ថម្ភ គឺជាសិទ្ធិមនុស្សជាមូលដ្ឋានរបស់ មនុស្សគ្រប់រូប។ ជាការពិត ការបាត់បង់ប្រាក់ចំណូល និងមុខរបរចិញ្ចឹមជីវិត ធ្វើឲ្យលទ្ធភាពទទួលបានស្បៀងអាហារមាន ការថយចុះ និងបង្កើនការលំបាកដល់មនុស្សជាច្រើននាក់ ដែលកំពុងជួបប្រទះនឹងការលំបាករួចទៅហើយ ក្នុងការទទួល បាននូវរបបអាហារគ្រប់គ្រាន់ ដើម្បីទ្រទ្រង់សុខភាពក្នុងតម្លៃសមរម្យ ក៏ដូចជាសេវានានា។ ការសិក្សាមួយរបស់អង្គការ សហប្រជាជាតិដែលបានចេញផ្សាយកាលពីខែ មេសា ឆ្នាំ ២០២១ បង្ហាញថា នៅក្នុងរយៈពេល ៦ ខែចុងក្រោយនេះ ប្រជា ពលរដ្ឋកាន់តែប្រើប្រាស់យុទ្ធសាស្ត្រទប់ទល់មួយចំនួនពាក់ព័ន្ធនឹងការទទួលបានស្បៀង ដូចជា កាត់បន្ថយបរិមាណ អាហារហូបចុក ការពឹងលើជម្រើសអាហារ ដ៏មានតម្លៃថោក និងការខ្ចីបុល ជាដើម។

ការសិក្សានេះបានរំលេចឲ្យឃើញថា គ្រួសារដែលត្រូវបានកំណត់អត្តសញ្ញាណថាជាគ្រួសារក្រីក្រ គ្រួសារដែលមានសមាជិកតិច (១-៣ នាក់) និងគ្រួសារដែល មានសមាជិកមានពិការភាព ទំនងជាមានស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងកម្រិតទាប។ នៅចុងឆ្នាំ ២០២០ ស្ត្រីកម្ពុជាមានអាយុពី ១៥ ដល់ ៤៩ ឆ្នាំ ត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ ដែលបានទទួលរបបអាហារចម្រុះគ្រប់គ្រាន់ (ថយ ចុះពី ៧០% កាលពីដើមឆ្នាំនេះ)។ អ្នកជំនាញផ្នែកសុខភាពសាធារណៈបានព្យាករថា បញ្ហាអាហារូបត្ថម្ភស្រួចស្រាវនៅក្នុង ប្រទេសចំណូលទាប និងចំណូលមធ្យមចំណូលមធ្យមកម្រិតទាប នឹងកើនឡើង ១៤% ដោយសារតែវិបត្តិកូវីដ-១៩ នេះបើ តាមអត្ថបទនៅក្នុងទស្សនាវដ្តី Lancet (ខែ កក្កដា ឆ្នាំ ២០២០)។

វិនិយោគលើការការពារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មានសារៈសំខាន់ និងជារឿងចាំបាច់ក្នុងការឆ្លើយតបចំពោះកូវីដ១៩ ព្រោះរបបអាហារដែលមានតុល្យភាព និងជួយទ្រទ្រង់សុខភាពសម្រាប់ទាំងអស់គ្នា គឺជាគន្លឹះដើម្បីបង្កើនភាពស៊ាំរបស់ រាងកាយ និងបង្ការជំងឺមិនឆ្លងនានា ដែលជាកត្តាហានិភ័យនាំឱ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺកូវីដ-១៩ កើន ឡើងខ្ពស់។

បញ្ហាអាហារូបត្ថម្ភនៅវ័យកុមារ និងក្នុងអំឡុងពេលមានផ្ទៃពោះ បង្កផលលំបាកអវិជ្ជមានឆ្លងជំនាន់ ដល់ការលូត លាស់ និងការអភិវឌ្ឍរបស់កុមារ និងបង្កផលប៉ះពាល់ពេញមួយជីវិតមកលើការអប់រំ ក៏ដូចជាការប្រឈមនឹងជំងឺ រ៉ាំរ៉ៃនានា។
បញ្ហាអសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បង្កផលវិបាកយូរអង្វែងដល់មូលធនមនុស្ស ផលិតភាពសេដ្ឋកិច្ច និង ការអភិវឌ្ឍជាតិជារួម។ នៅក្នុងឆ្នាំ ២០១៦ មានការប៉ាន់ប្រមាណថា បញ្ហាហិរញ្ញវត្ថុអាហារូបត្ថម្ភធ្វើឲ្យសេដ្ឋកិច្ច ខាតបង់ទឹកប្រាក់ចំនួន ២៦៦ លានដុល្លារ ក្នុងមួយឆ្នាំ (១៧% នៃផ.ស.ស)។

អង្គការសហប្រជាជាតិជំរុញឲ្យមានការប្រើប្រាស់អភិក្រមដែលមានលក្ខណៈជាប្រព័ន្ធចម្រុះវិស័យ មានភាព ប្រទាក់ក្រឡាគ្នា និងឈរលើគោលការណ៍សិទ្ធិ ដើម្បីឆ្លើយតបចំពោះបញ្ហាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ តាមរយៈ គំនិតផ្ដួចផ្ដើមនានា ដូចជា គំនិតផ្តួចផ្តើមអាហារូបត្ថម្ភរបស់អង្គការសហប្រជាជាតិ (UN Nutrition) ជាដើម ប្រព័ន្ធអង្គការ សហប្រជាជាតិទាំងមូលប្រើប្រាស់សំឡេងតែមួយ ដើម្បីជំរុញឲ្យមានការផ្តល់អាទិភាព និងការប្ដេជ្ញាចិត្តលើកកម្ពស់ សន្តិសុខស្បៀងអាហារូបត្ថម្ភ ក៏ដូចជាការទទួលបានស្បៀងសម្រាប់ទាំងអស់គ្នា ហើយក្នុងពេលជាមួយគ្ន សហការជាមួយ ដៃគូនានា ដើម្បីសម្រេចគោលដៅ ដែលត្រូវបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងផែនទីបង្ហាញផ្លូវការស្តីពីការបង្ការ និងការព្យាបាលបញ្ហាស្គមស្គាំង ដែលទើបតែប្រកាសដាក់ឱ្យអនុវត្តកាលពីពេលថ្មីៗ នេះ។

អង្គការសហប្រជាជាតិក៏គាំទ្រដល់អន្តរាគមន៍ជាច្រើន នៅក្នុងប្រព័ន្ធស្បៀង អប់រំ សុខាភិបាល គាំពារសង្គម ព្រម ទាំងទឹកស្អាត និងអនាម័យផងដែរ។ ជាមួយនឹងកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀងរបស់អង្គការសហប្រជាជាតិ ដែលនឹង រៀបចំនៅក្នុងខែ កក្កដា ឆ្នាំ ២០២១ នាពេលខាងមុខនេះ អង្គការសហប្រជាជាតិកំពុងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុង ការរៀបចំកិច្ចសន្ទនាដែលមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ បង្កើនការយល់ដឹង នឹងកៀរគរការចូលរួមធ្វើសកម្មភាពពី តួអង្គពាក់ព័ន្ធចម្រុះ ដើម្បីកសាងនូវមាគ៌ាដែលនាំឲ្យប្រព័ន្ធស្បៀងកាន់តែមាននិរន្តរភាពយូរអង្វែង។

ពាក់ព័ន្ធនឹងវិបត្តិកូវីដ-១៩ វិញ អង្គការសហប្រជាជាតិកំពុងរួមចំណែកផ្ដល់នូវទិន្នន័យប្រកបដោយគុណភាព តាមរយៈការប្រមូលទិន្នន័យបឋមជាទៀងទាត់ពីក្រុមគ្រួសារ ដើម្បីវាស់វែងការវិវឌ្ឍនៃស្ថានភាពសន្តិសុខស្បៀង និងអាហា រូបត្ថម្ភ ក៏ដូចជាប្រសិទ្ធភាពនៃការអនុវត្តវិធានការកាត់បន្ថយហានិភ័យនានា។

កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គមនៅក្នុងប្រទេស ជាពិសេស ការបង្កើនប្រាក់ឧបត្ថម្ភ និងការផ្តល់របបអាហារ តាមកាលវេលាកំណត់ទៀងទាត់ ជំនួសឲ្យកម្មវិធីផ្តល់អាហារតាមសាលារៀន ដែលអនុវត្តដោយរដ្ឋាភិបាល ចាប់តាំងពីខ មេសា ឆ្នាំ ២០២០ មកបានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការបន្តធ្លាក់ចុះនូវស្ថានភាពសន្តិសុខស្បៀង និង អាហារូបត្ថម្ភរបស់ក្រុមទីទ័លក្រជាងគេ។ អង្គការសហប្រជាជាតិបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ហើយនឹងបន្ត ចូលរួមសហការ តាមរយៈការស្វែងរកការគាំទ្រ និងការផ្ដល់ជំនួយបច្ចេកទេស ដើម្បីជំរុញឲ្យកម្មវិធីផ្ដល់ជំនួយសង្គម កាន់តែគិតគូរពីអាហារូបត្ថម្ភ និងកសាងភាពឆ្លើយតបចំពោះវិបត្តិនានា។

ជាការបំពេញបន្ថែមលើគំនិតផ្តួចផ្តើមឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ នៅក្នុងប្រទេស អង្គការសហប្រជាជាតិក៏ កំពុងផ្តល់កញ្ចប់ស្បៀង និងប្រាក់ឧបត្ថម្ភដោយផ្ទាល់ ដែលពេលខ្លះការឧបត្ថម្ភទាំងនេះ ត្រូវបានផ្ដល់រួមគ្នា ជាមួយនឹងការ ផ្តល់ធនធានផលិតកម្ម ការបណ្តុះបណ្តាលបច្ចេកទេស និងសេវាផ្សព្វផ្សាយដល់ក្រុមងាយរងគ្រោះជាងគេ ដូចជា គ្រួសារក្រីក្រដែលរងផលប៉ះពាល់ដោយសារវិបត្តិផ្ទួនៗ កម្មករនិយោជិតក្រៅប្រព័ន្ធ ពលករទេសន្តប្រវេសន៍ដែលវិលត្រឡប់មក ស្រុកកំណើតវិញ កសិករខ្នាតតូច កុមារតូច ស្រ្តីមានផ្ទៃពោះ និងស្ត្រីដែលកំពុងបំបៅកូនជាដើម។ ឧទាហរណ៍ អង្គការសហប្រជាជាតិបានបើករបបស្បៀង សម្រាប់យកទៅផ្ទះវិញ ដល់សិស្សចំនួនសិស្សជាង ៨៩ ៥០០ នាក់ មកពីគ្រួសារក្រីក្រ។ ការបែកចែកស្បៀងជុំបន្ទាប់ នឹងធ្វើឡើងនៅក្នុងខែ មិថុនា ឆ្នាំ ២០២១ នេះ។ អង្គការ សហប្រជាជាតិ និងដៃគូរបស់ខ្លួន ក៏កំពុងផ្តល់ការឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋប្រមាណ ១ ៥០០ គ្រួសារដែលរងផលប៉ះ ពាល់ដោយសារវិបត្តិកូវីដ-១៩ នៅក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីស្តារជីវភាពរស់នៅរបស់ពួកគេឡើង វិញផងដែរ។

ពាក់ព័ន្ធនឹងវិធានការបិទខ្ទប់ទីក្រុងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩កាលពីពេលថ្មីៗនេះ ដូចដែលបង្ហាញ ជូននៅក្នុងឯកសារព័ត៌មានទី ២ ស្ដីពីសេវាគាំពារសង្គម ប្រព័ន្ធអង្គការសហប្រជាជាតិនៅកម្ពុជាបានជំរុញឲ្យមានការឆ្លើយ តបចំពោះវិបត្តិកូវីដ-១៩ ដោយឈរលើគោលការណ៍សិទ្ធិមនុស្ស និងប្រើប្រាស់អភិក្រម “មិនបង្កគ្រោះថ្នាក់” ដោយផ្ដោត ការយកចិត្តទុកដាក់៖ (i )លើការការពារសមត្ថភាពរបស់មនុស្សគ្រប់រូប រាប់បញ្ចូលទាំងក្រុមអ្នកងាយរងគ្រោះជាងគេក្នុង ការទទួលបានរបបអាហារចម្រុះដែលមានតុល្យភាព និងមានអាហារូបត្ថម្ភ តាមរយៈការផ្ដល់ជំនួយជាស្បៀងអាហារ និង ការពង្រីកសេវាគាំពារសង្គម, (ii) ចាត់ទុកផលិតកម្មស្បៀង ការផ្សព្វផ្សាយទីផ្សារ និងការចែកចាយសៀងថាជាសេវា ចាំបាច់សំខាន់ៗ , (ii) លើកកម្ពស់ការប្រាស្រ័យទាក់ទងទ្វេទិស ដើម្បីឆ្លើយតបចំពោះបញ្ហាពាក់ព័ន្ធនឹងការទទួលបាន ស្បៀងកាន់តែមានប្រសិទ្ធភាព និង (iv) ដាក់ចេញនូវវិធានការត្រៀមបង្កា ដើម្បីឲ្យការឆ្លើយតបកាន់តែមានភាពល្អ ប្រសើរ ក្នុងករណីដែលមានការអនុវត្តវិធានការស្រដៀងគ្នានេះទៀតនាពេលអនាគត៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×