ភ្នំពេញ ៖ នាវេលាថ្ងៃពុធម្សិលមិញនេះ ទំហំជួញដូរភាគហ៊ុនសរុបបានធ្លាក់ចុះមកត្រឹម ២១៩,៦១ លានរៀល។ សន្ទស្សន៍ ផ.ម.ក. ក៏បានបង្ហាញការធ្លាក់ចុះ ០,៣២% មកត្រឹម ៦៥៤,៧៣ ពិន្ទុផងដែរ។
ទន្ទឹមនឹងនេះដែរ ភាគហ៊ុនចំនួន ៤ បានធ្លាក់ចុះពី ២០រៀល ដល់ទៅ ១៨០រៀល ក្នុងមួយហ៊ុន ដោយ PWSA បានបិទត្រឹមថ្លៃ ៧.៥០០រៀល GTI ត្រឹម ៤.៣២០រៀល PAS ត្រឹម ១៤.៤០០រៀល និង ABC ត្រឹម ១៦.៥២០រៀល ប៉ុណ្ណោះ។
យ៉ាងណាមិញ ភាគហ៊ុន PPSP បានកើនឡើង ២០រៀល ដល់ ២.២៧០រៀល។ PPAP និង PEPC បានរក្សាថ្លៃថេរត្រឹម ១៤.៥០០រៀល និង ៣.៣៥០រៀល៕
រក្សាសិទ្ធិដោយ៖CEN