Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកលើសទម្ងន់ ចំនួន ១៧២ គ្រឿង ត្រូវបានចាប់ផាកពិន័យ មានទឹកប្រាក់ចំនួន ២៤២ លានរៀល

ភ្នំពេញ ៖ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅខែឧសភា ឆ្នាំ ២០២១ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ១៧២គ្រឿង ដោយធ្វើការពិន័យបានថវិកាសរុបចំនួន ២៤២ លានរៀល។

បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួននេះ មានការកើនឡើងស្មើ ៦ % បើធៀបនឹងទិន្នន័យខែមេសា ឆ្នាំ២០២១ កន្លងទៅ ដែលមានចំនួនតែ ១៦១គ្រឿង។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានក្រើនរំលឹកដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ ត្រូវដឹងថា ការបង្កផលប៉ះពាល់ ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិ ដែលនាំឱ្យខាតបង់ថវិកាជាតិ បង្កគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ៕ រក្សាសិទ្ធិដោយ៖CEN

×