ភ្នំពេញ ៖ ធនាគារ អ អេច ប៊ី ខេមបូឌា សូមណែនាំកម្មវិធី goWave by RHB – ជាប្រព័ន្ធមាតិកាកម្ម
វិធីផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងដើម្បីលើកកម្ពស់បន្ថែមទៀតនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមយុវជនកម្ពុជា តាមរយៈអត្ថបទខ្លីៗដ៏មានអត្ថប្រយោជន៍ វីដេអូខាប់ស៊ុល ហើយឧបរកណ៍ហិរញ្ញវត្ថុទៀតសោត មានការរីកសាយភាយទៅក្នុងបណ្តុំព័ត៌មានឌីជីថល ដូចជាតាមរយៈគេហទំព័ររបស់ខ្លួន ក៏ដូចជាតាមប្រព័ន្ធកម្មវិធីបណ្តាញសង្គមផ្សេងៗផងដែរ។
“កម្មវិធីgoWaveby RHB ធ្វើការណែនាំ សម្របសម្រួល និងផ្តល់អំណាចដល់យុវជនកម្ពុជាឆ្ពោះទៅរកការសម្រេចបានគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។ គំនិតផ្តួចផ្តើមនេះកំពុងត្រូវបានរៀបចំឡើងជាបីដំណាក់កាល – ចាប់ផ្តើមជាមួយនឹងគេហទំព័រកម្មវិធី goWave by RHB។ បន្ទាប់មកនឹងមានកម្មវិធី goWave Lite Mobile App ដែលផ្តល់នូវការរួមបញ្ចូលប្រព័ន្ធធនាគារដែលបានកែលម្អ ហើយនៅទីបំផុត មានការផ្តល់ជូនផលិតផលធនាគារមួយឈុតពេញ ដោយបំពេញទាំងស្រុងនូវសេវាកម្មគ្រប់ជ្រុងជ្រោយរបស់យើងដែលផ្តល់ជូនសម្រាប់ប្រជាជនកម្ពុជាវ័យក្មេង” នេះបើតាមការលើកឡើងរបស់លោក Wong Kee Poh នាយកប្រតិបត្តិ/អគ្គនាយករបស់ធនាគារ អ អេច ប៊ី ខេមបូឌា ។

ក្នុងមុខងារជាមជ្ឈមណ្ឌលហិរញ្ញវត្ថុផ្ទាល់ខ្លួនគ្រប់យ៉ាងក្នុងប្រព័ន្ធតែមួយ កម្មវិធី goWave by RHB អនុញ្ញាតឲ្យអ្នកប្រើប្រាស់មានទំនាក់ទំនងជាមួយកម្មវិធី chatbot ស្វ័យប្រវត្តិ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយផ្តល់ឲ្យពួកគេនូវព័ត៌មានថ្មីៗបំផុតនៅលើ គេហទំព័រ បណ្តាញសង្គមឌីជីថល និងការណែនាំអំពីអំណានដែលពាក់ព័ន្ធ។ លើសពីនោះទៅទៀត សិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិត ក៏អាចត្រូវបានរៀបចំធ្វើឡើងដោយអ្នកដឹកនាំគោលគំនិតគន្លឹះក្នុងបណ្តាញសង្គម ដើម្បីពិភាក្សាអំពីប្រធានបទហិរញ្ញវត្ថុដ៏គួរឲ្យចាប់អារម្មណ៍និងមានប្រយោជន៍។
លោកWong បានបន្ថែមថា “គំនិតផ្តួចផ្តើមនេះលើកឡើងអំពីទស្សនៈយល់ឃើញរយៈពេលវែងឆ្ពោះទៅរកការរៀបចំយុវជនជំនាន់ថ្មី ដោយផ្តល់ឲ្យពួកគេនូវការអប់រំ មធ្យោបាយ និងដំណោះស្រាយដែលចាំបាច់ដើម្បីឲ្យពួកគេធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ នៅក្នុងជីវិតមនុស្សពេញវ័យរបស់ពួកគេ”។

ក្នុងចំណោមលក្ខណៈពិសេសនិងប្រធានបទជាច្រើនដែលមានផ្តល់ជូនតាមរយៈកម្មវិធី goWave by RHB រួមមាន៖ ហិរញ្ញវត្ថុ (Finance 101) ការសន្សំនិងថវិកា (Save and Budget) បែបផែនជីវិតរស់នៅ (Lifestyle) កម្ចី (Borrow) ការវិនិយោគ (Invest) ក៏ដូចជាមធ្យោបាយនានាដើម្បីជួយអ្នកនៅក្នុងការរៀបចំផែនការហិរញ្ញវត្ថុរបស់អ្នក។
តាមរយៈការបើកសម្ពោធក្នុងកម្មវិធីបណ្តាញសារព័ត៌មានសង្គមតាមអ៊ីនធឺណិតពិសេសតែមួយគ្មានពីរ កម្មវិធី goWave by RHB គឺជាប្រព័ន្ធកម្មវិធីសហគមន៍ឌីជីថលដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ អ អេច ប៊ី ខេមបូឌា នៅក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងនៅក្នុងផ្នែកឌីជីថលនីយកម្ម ក្នុងក្របខណ្ឌវិស័យឧស្សាហកម្មហិរញ្ញវត្ថុនៅក្នុងប្រទេស។

សម្រាប់ព័ត៌មានបន្ថែមស្តីពីកម្មវិធី goWave by RHB សូមចូលទៅកាន់៖ http://www.gowave.rhbgroup.com.kh ឬទាក់ទង៖
អ្នកទទួលបន្ទុក ៖ Imran Mahmud
ទូរសព្ទ ៖ +855 15799754
អ៊ីម៉ែល ៖ imran.mahmud@rhbgroup.com
ព្រឹត្តិការណ៍ ៖ ការបើកសម្ពោធកម្មវិធី goWave by RHB របស់ធនាគារ អ អេច ប៊ី ខេមបូឌា
ព័ត៌មានលម្អិតការបើកសម្ពោធ
ចំណងជើង ការបើកសម្ពោធកម្មវិធី goWave by RHB របស់ធនាគារ អ អេច ប៊ី ខេមបូឌា
ក្រុមហ៊ុន ធនាគារ អ អេច ប៊ី
កាលបរិច្ឆេទ ២ មិថុនា ២០២១
ម៉ោង ២:៣០រសៀល
តំណភ្ជាប់តាមអ៊ីនធឺណិតhttps://live.irlty.com/gowave-virtual-media-launch/login
អ្នកចូលរួម
- Mr Wong – Country Head / CEO
- Mr Leong – Head of Retail
- Mr Nhim Borey- Head of Branch
- Ms Po Siim – Head of Product Development
គេហទំព័រ www.gowave.rhbgroup.com.kh
អំពីធនាគារ អ អេច ប៊ី ខេមបូឌា
ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ដែលបានបង្កើតឡើងនៅថ្ងៃទី9 ខែកក្កដា ឆ្នាំ2008 ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ដែលមានលេខចុះបញ្ជី 00001812 និងទទួលបានអាជ្ញាប័ណ្ណធនាគារពីធនាគារជាតិកម្ពុជា (ហៅកាត់ថា “ធ.ជ.ក.” ឬ “ធនាគារកណ្តាល”) នៅថ្ងៃទី3 ខែតុលា ឆ្នាំ2008។

នៅថ្ងៃទី31 ខែមករា ឆ្នាំ2020 ធនាគារបានប្តូរឈ្មោះរបស់ខ្លួនទៅជាធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក។ ធនាគារនេះគឺជាបុត្តសម្ព័ន្ធគ្រប់គ្រងផ្តាច់មុខរបស់ធនាគារ RHB Bank Berhad និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត បង្កើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ហើយក្រុមហ៊ុនមេធំបំផុតគឺក្រុមហ៊ុនធនាគារ RHB Banking Group ស្របតាមរចនាសម្ព័ន្ធសាជីវកម្មក្រុមហ៊ុន ដែលចូលជាធរមានចាប់ពីថ្ងៃទី13 ខែមិថុនា ឆ្នាំ2016។
ធនាគារនេះគឺជាធនាគារពាណិជ្ជមួយ ហើយដំណើរការក្រោមច្បាប់កម្ពុជាស្តីពីសហគ្រាសពាណិជ្ជកម្ម និងបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា (“ធនាគារកណ្តាល”)។
ការិយាល័យចុះបញ្ជីរបស់ធនាគារ បច្ចុប្បន្ននេះមានទីតាំងនៅអាគារជាន់ទី1 ជាន់ឡៅតឿ ជាន់ទី2 និងជាន់ទី9 ផ្លូវ110 កែងផ្លូវ 108 ភូមិ 3 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ កម្មវីធីនេះត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី ២ខែមិថុនា អ្នកចូលរួមទាំងអស់ស្ថិតក្នុងការទទួលខុសត្រូវដេាយការពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នា។ តំណភ្ជាប់តាមអ៊ីនធឺណិត https://gowave.rhbgroup.com.kh/ ៕