ភ្នំពេញ ៖ ពិតជាអតិថិជនកំពូលសំណាងពិតៗតែម្តងដែលបានឈ្នះលុយសុទ្ធសរុប $៩០,០០០ ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $១0,000 រៀងរាល់ថ្ងៃ” ពីក្រុមហ៊ុន សែលកាត ។ ក្នុងនោះមានអតិថិជនម្នាក់ឈ្នះរង្វាន់ $៨០,០០០ និងម្នាក់ទៀតឈ្នះ $១០,០០០ កាលពីខែមេសាកន្លងមកនេះ។
អតិថិជនទី១ ដែលជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ ឈ្មោះ យិន សុក្រឧសភា មានមុខរបរជាមន្ត្រីយោធា និងស្នាក់នៅក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឈ្នះរង្វាន់លុយសុទ្ធ $១០,០០០ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ។

ចំនែកអតិថិជនទី២ មានឈ្មោះថា សឹម សៅ មានមុខរបរជាជាងសំណង់ ស្នាក់នៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ បានឈ្នះរង្វាន់លុយសុទ្ធ $៨០,០០០ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២១។
សែលកាត តែងតែផ្តល់នូវក្តីរំភើបនិងបំពេញបំណងប្រាថ្នាដល់អតិថិជនរបស់ខ្លួនជាបន្តបន្ទាប់។ រង្វាន់លុយសុទ្ធមហាសាលកំពុងរងចាំលោកអ្នក។

កម្មវិធីឈ្នះ $១០,០០០ រៀងរាល់ថ្ងៃរបស់សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន ១០,០០០ដុល្លាររៀងរាល់ថ្ងៃ។
ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់១០ ម៉ឺនដុល្លារឯណោះ។
ដូច្នេះបើចង់ឈ្នះរង្វាន់លុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដូចអតិថិជនខាងលើសូមចាប់យកឱកាសរបស់លោកអ្នកឥឡូវនេះដោយវិធីសាស្ត្រងាយៗគឺគ្រាន់តែផ្ញើសារ “10K” ទៅកាន់លេខ 8888។

និងវិធីសាស្ត្រមួយទៀតដោយគ្រាន់តែតេទៅលេខ ៨៨៨៨ រួចចុចលេខ ១ ដើម្បីចូលរួមលេងរាល់ថ្ងៃ ឬចុចលេខ ២ដើម្បីចូលរួមលេងថ្ងៃនេះ ហើយបន្ទាប់មកអ្នកនឹងទទួលបានលេខកូដផ្សងសំណាង ដែលមាន ៦ ខ្ទង់។ អ្នកឈ្នះនឹងត្រូវបានប្រកាសជូនឱ្យដឹងជារៀងរាល់ថ្ងៃ នៅម៉ោង៧ ល្ងាចនៅលើកញ្ចក់ទូរទស្សន៍ CTN និងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ CTN TV ហើយប្រសិនបើអ្នកខកខានការទស្សនាក៏អាចតាមដាន ការចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard ផងដែរ៕
