ភ្នំពេញ ៖ សម្រាប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មានតែភាគហ៊ុនមួយប៉ុណ្ណោះមានការកើនឡើង ហើយភាគហ៊ុនពីរមានការថយចុះ។
ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានកើនឡើង ៨០រៀល ដល់ ១៤.៥៨០រៀល ខណៈដែលភាគហ៊ុនអេស៊ីលីដា (ABC) និងផេសថិក (PEPC) បានថយចុះ ៤០រៀល និង ២០រៀល មកត្រឹម ១៦.៤៨០រៀល និង ៣.៣៣០រៀល រៀងគ្នា។
ភាគហ៊ុនដែលនៅសល់ រួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្រ្កេនធ្វីន (GTI) ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានរក្សាថ្លៃថេរដដែលនៅ ៧.៥០០រៀល ៤.៣២០រៀល ២.២៧០រៀល និង ១៤.៤០០រៀល។
សន្ទស្សន៍ ផ.ម.ក. បានថយចុះ ០,១៧% មកនៅត្រឹម ៦៥៣,៦០ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៣៥៧,៣១ លានរៀល៕ រក្សាសិទ្ធិដោយ៖CEN