Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានាំចេញកសិផល ទៅកាន់ទីផ្សារទិសដៅ ៥៧ ប្រទេស នៅឆ្នាំនេះ

ភ្នំពេញ ៖ ទីផ្សារទិសដៅ ៥៧ ប្រទេស នៃការនាំចេញកសិផលរបស់កម្ពុជា ក្នុងរយៈពេល ៥ខែដើម ឆ្នាំ២០២១ នេះ មានបរិមាណសរុបជាង ៤ លានតោន កើនឡើងជិត ២លានតោន ស្មើនឹង ៨៩,៣២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ដែលមានត្រឹមតែជាង ២ លានតោនប៉ុណ្ណោះ។

បើតាម ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិម្ម បានឱ្យដឹងថា ការនាំចេញកសិផលសរុបរបស់ កម្ពុជា ក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២១នេះ មានកំណើនចំនួន ៨៩,៣២% ក្នុងនោះកសិផលក្រៅពីអង្ករមានការកើនឡើងចំនួន ១១៣,១០% រីឯការនាំចេញអង្ករមានការថយចុះចំនួន -៣៤,៥៦% ដោយសារតម្លៃដឹកជញ្ជូនមានការកើនឡើងខ្ពស់។

ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានប៉ាន់ស្មានពីការនាំចេញកសិផលនេះ មានតម្លៃចំនួន ២ ២៣៥ លានដុល្លារ ។ ក្នុងនោះការនាំចេញស្រូវ មានចំនួន ២៣៩ លានដុល្លារ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ១ ៧៩៩ លានដុល្លារ។ បរិមាណអង្ករនាំចេញមានចំនួន ២៣៣ ០៣១ តោន ថយចុះចំនួន ១២៣ ០៦៦ តោន ស្មើរនិង(-៣៤,៥៦%) បើប្រៀបធៀបរយៈពេលនាំចេញ ៥ ខែឆ្នាំ ២០២០ ដែលមានចំនួន ៣៥៦ ០៩៧ តោន ។ កសិកផលដែលបាននាំចេញ ក្រៅពីស្រូវ-អង្ករ មានដូចជា ដំឡូងមី ស្វាយចន្ទី ពោត សណ្តែក ស្វាយ ចេក ក្រូចថ្លុង ស្វាយជាដើម គឺសុទ្ធតែមានកំណើនកើនឡើង បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២០។

គួរបញ្ជាក់ថា បើតាមក្រសួងកសិកម្ម ប្រទេសកម្ពុជា បានផលិតផលិតផលកសិកម្ម សរុបជាង ២០លានតោន កាលពីឆ្នាំមុន ក្នុងនោះ កម្ពុជាបាននាំចេញកសិផល សរុបចំនួនជាង ១៣ លាន តោន ដោយរកចំណូលពី ការនាំចេញ ចំនួនជាង ៣៤៣៣ លានដុល្លារ ដោយបង្ហាញថា ការនាំចេញកសិផល របស់កម្ពុជា មានកំណើនល្អប្រសើរ កាលពីឆ្នាំមុនផងដែរ ៕រក្សាសិទ្ធិដោយ៖CEN

×