Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លែស្វាយស្រស់ដំបូងគេ របស់កម្ពុជា បានចូលដល់ទីផ្សារ តំបន់ខាងជើង ប្រទេសចិន ដោយជោគជ័យ

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៤មិថុនានេះ បានឲ្យដឹងថា ថ្មីៗនេះ ពិធីទទួលផ្លែស្វាយស្រស់កម្ពុជាដំបូងគេ ដែលបាននាំចេញទៅកាន់ប្រទេសចិន ត្រូវបានរៀបចំឡើង ក្នុងតំបន់សួនដំណាំស្វាយនៃផ្សារផ្លែឈើ Xin Fa Di ក្នុងទីក្រុងBaoding ខេត្ត Hebei ប្រទេសចិន។

លោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេស ចិន លោក Xu Ningning នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាកិច្ចការពាណិជ្ជកម្មចិន-អាស៊ាន និងអ្នកជំនួញផ្លែស្វាយជាច្រើន បានចូលរួមក្នុងពិធីខាងលើនេះ។

លោកជំទាវ ខែក កែម៉ាលី ស៊ីសូដា មានប្រសាសន៍ថា ការទទួលស្វាគមន៍ផ្លែស្វាយស្រស់ដំបូងបង្អស់រប ស់កម្ពុជាដែលបាននាំចេញទៅកាន់ប្រទេសចិន គឺជាសមិទ្ធផលថ្មី និងជាព្រឹត្តិការណ៍សំខាន់មួយទៀត សម្រាប់ចំណងមិត្តភាពដែកថែប រវាងរដ្ឋាភិបាលនិងប្រជាជនទាំងពីរប្រទេស នឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច កាន់តែច្រើនជូនដល់កសិករកម្ពុជា។

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២០ ចិននិងកម្ពុជា បានចុះហត្ថលេខា និងផ្លាស់ប្តូរពិធីសារ ស្តីអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសចិន។

នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ពិធីនាំចេញផ្លែស្វាយកម្ពុជា ដំបូងគេ ទៅកាន់ប្រទេសចិន ត្រូវបានរៀបចំឡើង ក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។ ផ្លែស្វាយ គឺជាផ្លែឈើស្រស់ប្រភេទទី២ របស់កម្ពុជា ដែលអាចនាំចេញទៅប្រទេសចិន ដោយផ្ទាល់បន្ទាប់ពីផ្លែចេក៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×