Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន​២​ក្រុមហ៊ុន​ទៀត ក្នុង​ទុនវិនិយោគ​ជាង ១០​លាន​ដុល្លារ​

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ទើបតែ​អនុម័ត​គម្រោង​វិនិយោគ​ថ្មីៗ​ចំនួន​២ សរុប​ទុនវិនិយោគ​ប្រមាណ​ជាង ១០​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បានជា​ច្រើន​កន្លែង​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១៖ ក្រុមហ៊ុន IMPAK (CAMBODIA) CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផលិត​វ៉ាលិស និង​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដំណាក់​កោះ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ​៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦០៣​កន្លែង​។​

២៖ ក្រុមហ៊ុន WING CHENG PACKAGING CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ប្រអប់​ក្រដាស ថង់​ក្រដាស និង​បោះពុម្ព ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​៥.៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៣៧​កន្លែង​៕​ រក្សាសិទ្ធិដោយ ៖ CEN

×