ភ្នំពេញ ៖ ប្រិយមិត្តជាច្រើន ប្រាកដណាស់បានស្គាល់ច្បាស់ហើយ ពីលោក Eno ជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ដែលមានអ្នកគាំទ្រពីសំណាក់មហាជនយ៉ាងច្រើន។ ជាការពិតណាស់ តារាចម្រៀងប្រុសរូបនេះ គេកម្រឃើញលោកហាក់ជួបឧបសគ្គក្នុងបញ្ហាជីវិតរស់នៅនោះទេ និងផ្ទុយទៅវិញ គឺលោកតែងបង្ហាញភាពស្រស់ស្រាយពីភាពជោគជ័យលើការងារសិល្បៈ និងក៏ដូចការរកសុីមុខជំនួញផ្សេងៗក្រៅពីសិល្បៈផងដែរ។

តែយ៉ាងណា ថ្មីៗនេះ មហាជន និងអ្នកគាំទ្រ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលបានដឹងថា តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ ត្រូវបានប្តីប្រពន្ធមួយ ហៅកាសែតមកឡាយ បើកបង្ហាញឲ្យមហាជនបានដឹងថា លោក Eno ខ្លីលុយពួកគាត់ ១ ម៉ឺនដុល្លារ ប៉ុន្តែ គេចវេសបង់ការប្រាក់រហូតមកទល់ពេលនេះ ដោយការប្រាក់នោះ គឺមួយខែ១៥០ដុល្លារ។
បើតាមស្រ្តីម្នាក់ជាម្ចាស់បំណុល និងក៏ត្រូវជាមិត្តភក្តិរបស់លោក Eno បានបញ្ជាក់ឲ្យដឹងថា លោក Eno បានខ្ចីលុយពួកគាត់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ក្នុងកម្ចីទឹកប្រាក់ចំនួន ១ ម៉ឺនដុល្លារ ការប្រាក់ ១៥០ ដុល្លារ ក្នុងខែ (ក្នុងរយៈពេល ៦ ខែ) និងត្រូវចប់នៅទី៦ ខែកុម្ភៈ ២០២១ ដែលគាត់ (Eno) ត្រូវចេញសេក រំលងចោលមួយថ្ងៃ (ថ្ងៃខ្ចីអត់គិតទេ)។ ប៉ុន្តែ ការប្រាក់ គាត់ Eno បង់បានតែ១ខែគត់ ខណៈដែលគាត់លក់ឡានបានរហូត លេងតុងទីនដេញដាច់រហូត ហេតុអ្វីក៏បង់ឲ្យពួកអុីចឹង។ ស្រ្តីម្ចាស់បំណុលបន្តថា ដោយសារបងរបស់គាត់ឈឺ គាត់ក៏បានអង្វរមិត្តភក្តិគឺលោក Eno ឲ្យជួយដោះស្រាយរឿងការប្រាក់ផង ប៉ុន្តែ លោក Eno អត់បង់ឲ្យទៀត សន្យាកុហករហូត ដោយឲ្យគាត់បូកការប្រាក់តៗខែរហូត ប៉ុន្តែ អត់បង់ឲ្យទេ។

ដោយឡែក លោក Eno វិញ បន្ទាប់ពីបានព្យាយាមធ្វើការបកស្រាយហេតុផលផ្សេងៗ ដែលម្ចាស់បំណុលថា ទាំងនោះគ្រាន់តែលេសដោះសារនៅចំពោះមុខមហាជន គឺនៅទីបំផុត លោក Eno ក៏បានសុខចិត្តទទួលស្គាល់ពីកំហុសយឺតយ៉ាវនេះ ហើយសន្យាយកលុយពីការលក់ឡាន នឹងសងការប្រាក់ទាំងអស់នៅថ្ងៃនេះដើម្បីបញ្ចប់រឿង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













