Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ ផ.ម.ក. បានថយចុះ ខណៈដែលទំហំជួញដូរសរុបកើនឡើងនៅដើមសប្តាហ៍នេះ

spot_img

ភ្នំពេញ ៖ ម៉ោងជួញដូរសម្រាប់ថ្ងៃចន្ទនេះបានបញ្ចប់ទៅដោយ សន្ទស្សន៍ ផ.ម.ក. មានការថយចុះ ០,៣៦ ពិន្ទុ ឬស្មើនឹង ០,០៥% មកត្រឹម ៦៥៤,២៧ ពិន្ទុ។

យ៉ាងណាមិញ ទំហំជួញដូរភាគហ៊ុនសរុបបានឈានដល់ជិតកន្លះប៊ីលាន ពោលគឺ ៤៧៤,៧៤ លានរៀល។ ចំណែកឯភាគហ៊ុនវិញ PWSA GTI និង PEPC បានធ្លាក់ចុះ ២០៛ ក្នុងមួយហ៊ុន ដូចគ្នា មកត្រឹម ៧.៥០០៛ ៤.២៨០៛ និង ៣.៣៣០៛ រៀងគ្នា។

ចំណែកភាគហ៊ុន PAS ក៏បានបិទដោយមានការថយចុះ ៤០៛ ផងដែរ មកត្រឹម ១៤.៣៨០៛។ ភាគហ៊ុន PPSP និង ABC បានរក្សាថ្លៃថេរត្រឹមថ្លៃបិទកាលពីថ្ងៃសុក្រដដែល។ PPAP គឺជាភាគហ៊ុនតែមួយគត់ដែលមានការកើនឡើង ដោយមានកំណើន ១០០៛ ដល់ ១៤.៧៨០៛៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×