ភ្នំពេញ៖ ការសម្ពោធម៉ូដែលម៉ូតូវេស្ប៉ាពិកនិកនេះ ធ្វើឡើងតាមរយះកម្មវិធីផ្សាយផ្ទាល់នៅលើទំព័រផ្សព្វ ផ្សាយសង្គមរបស់ក្រុមហ៊ុន Vespa Cambodia Facebook Page បើទោះបីជាកម្ពុជា កំពុងរាតត្បាតនៃជំងឺកូវីដ១៩ ក៏ដោយ ក៏តម្រូវការយានជំនិះនៅតែមិនអាចខ្វះបាន ជាពិសេសម៉ូតូដែលជាទីពេញចិត្តរបស់ប្រជាជនកម្ពុជា។

វេស្ប៉ាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1946 ហើយឆ្នាំនេះ វេស្ប៉ាកំពុងតែប្រារព្ធខួបលើកទី75 នៃម៉ាកម៉ូតូដ៏ល្បីល្បាញដែលជានិមិត្តិរូបដ៏អស្ចារ្យរបស់ប្រទេសអ៊ីតាលី។
ក្រុមហ៊ុនបានប្រកាសថា ក្នុងចំនួនម៉ូតូវេស្ប៉ា ជិត១៩លានគ្រឿង ដែលកំពុងតែចរាចរនៅលើដងវិថីនៃឧបទ្វីបទាំងឡាយ វេស្ប៉ាគឺជាម៉ាកសញ្ញានៃមធ្យោបាយធ្វើដំណើរមុនដំបូងគេបង្អស់នៅលើពិភពលោក។ វេស្ប៉ានៅតែរក្សាបាននូវស្ទីលបែបបុរាណដែលមិនចេះសាបសូន្យ ទាន់សម័យ និងសប្បាយ រីករាយនៅពេលបើកបរ។
វេស្ប៉ាមិនត្រឹមតែជាមធ្យោបាយសម្រាប់ធ្វើដំណើរប៉ុណ្ណោះទេ តែវាជាដួងវិញ្ញាណសម្រាប់អ្នកជិះទៀតផងដែរ។ វេស្សាបង្ហាញនូវលំដាប់នៃរបៀបរស់នៅដែលមានភាពជឿជាក់ ប្លែកដាច់ពីគ និងសប្បាយរីករាយ ពោរពេញទៅដោយសេរីភាព។ រាប់ចាប់ពីម៉ូដែលវេស្សា LX រហូតដល់ម៉ូដែលកំពូលវស្សា946 អ្នកអាចបង្ហាញពីបុគ្គលិក លក្ខណ:ពិសេសរបស់អ្នកបាន។
នៅពេលលោកអ្នកទិញម៉ូតូវេស៍ នោះមានន័យថា លោកអ្នកមិនមែនត្រឹមតែទិញម៉ូតូសម្រាប់ ប្រើប្រាស់តែប៉ុណ្ណោះទេ ប៉ុន្តែលោកអ្នកបានទិញនូវលទ្ធភាពសម្រាប់ធ្វើដំណើរកំសាន្តគ្រប់ ទិសទី ដែលបំរើអោយផ្លូវចិត្ត បង្ហាញនូវជីវិតរស់នៅតាមចំណង់ចិត្ត ដោយសេរីភាពដោយគ្មាន ការរំខាន។
នៅពេលដែលលោកអ្នកមានម៉ូតូវេស៍ នោះការធ្វើដំណើរ គឺពុំមានដែនកំណត់ឡើយ។ វា បានផ្ដល់អោយលោកអ្នកនូវលទ្ធភាពដើម្បីស្វែងរកទីកន្លែងដែលលោកអ្នកប្រាថ្នាចង់ទៅ តាម រយះពន្លឺកែវដ៏ភ្លឺចែងចាំងនិងចម្រុះពណ៌។ ការបង្កើតឡើងនូវម៉ូតូវឡាំពិកនិក គឺដើម្បីបន្ថែមនូវរសជាតិកំសាន្តរីករាយប្រកបដោយសុភ មង្គល សម្រាប់អ្នកជិះកំសាន្ត គ្រប់ពេល គ្រប់វេលា គ្រប់ទីកន្លែង ព្រមទាំងសេចក្តីសុខនៅក្នុង ថ្ងៃដំណើរកំសាន្តពិកនិកដែលពោរពេញទៅដោយមោទនភាព និងឧត្តមភាព។ ម៉ូដែលម៉ូតូវេស្ប៉ាពិកនិកពិសេស ទើបនឹងចេញថ្មី និងទើបមកដល់ថ្មីនេះ គឺបង្ហាញនូវនិមិត្ត សញ្ញាដ៏អស្ចារ្យសម្រាប់បន្ថែមរសជាតិជីវិត ព្រមទាំងស្ទីលរស់នៅបែបលំដាប់របស់ប្រទេសអ៊ី តាលី។
វេស្ប៉ាពិកនិក បានកើតចេញពីគំនិតច្នៃប្រឌិតមួយ សាកសមទៅនឹងលំដាប់រស់នៅសំរាប់អ្នក ដែលចូលចិត្តរក្សាអារម្មណ៍សេរីភាពរបស់ខ្លួន ព្រមទាំងសេចក្តីប្រាថ្នា ចង់ចេះ ចង់ដឹង មិនចេះ ឈប់ឈរ និងដែលមិនត្រឹមតែជំរុញចិត្តអ្នកអោយទៅរកការកំសាន្តបែបធម្មជាតិពិតៗនៅឯ ក្រៅទីក្រុងនោះប៉ុណ្ណោះទេ ប៉ុន្តែគឺវាថែមទាំងជំរុញចិត្តអ្នកអោយទៅស្វែងរកឱកាសនៃសេចក្ដី សុខ សេចក្តីសប្បាយរីករាយ ដែលកម្ររកបានដោយងាយៗផងដែរ ទោះស្ថិតក្នុងឱកាសដ៏ខ្លី ក៏ដោយ។
និយមន័យពាក្យថា ពិកនិករបស់វេស្យា គឺពុំមែនជាសកម្មភាពនោះទេ តែវាគឺជាផ្នត់អារម្មណ៍ មួយបែប ដែលបើកផ្លូវអោយអ្នកចាប់ឱកាសទទួលយកនូវភាពរីករាយ និងសេចក្តីសុខពិត ប្រាកដ។ ជីវិតគឺជាការធ្វើដំណើរប្រកបដោយសេរីភាព ដែលត្រូវការនូវឱកាសកំសាន្ត សប្បាយដែលមិនងាយរកបាន ជាមហិច្ឆតាដែលនាំអោយអ្នកស្វែងរកទីឋានថ្មីៗ ប្លែកៗ ពោរ ពេញទៅដោយស្នាមញញឹមក្នុងដួងចិត្ត ដែលអាចធ្វើឲ្យយើងឆ្លុះមើលសេចក្តីសុខក្នុងជីវិត របស់យើងបាន តាមរយៈពន្លឺកែវដ៏ភ្លឺចែងចាំង ទោះស្ថិតក្នុងឱកាសឬកាលៈទេសៈដ៏តូចឬដ៏ខ្លី មួយក៏ដោយ នោះគឺជាមួយនឹងម៉ូតូវេស្ប៉ាពិកនិកដ៏ពិសេសជីវិតគឺជាដំណើរកំសាន្តពិកនិកដ៏ សែនរីករាយ។
ពាក្យថា ពិកនិក មានប្រភពចេញពីភាសាបារាំង “pique-nique” ។ អត្ថន័យពិតនៃពាក្យពិកនិក គឺពិពណ៍នាអំពីការជួបជុំក្នុងសង្គមដែលពួកគេម្នាក់ៗអាចចែករំលែកម្ហូបអាហារជាមួយគ្នា នៅ កន្លែងណាមួយ។ ការធ្វើដំណើរកំសាន្តពិកនិកជាមួយគ្នា បានន័យថាពួកគេអាចទទួលបាននូវ ភាពសប្បាយរីករាយជាមួយគ្នា ចំណាយពេលវេលាជាមួយមិត្តភក្តិ និងគ្រួសាររបស់ពួកគេ សំ រាកលំហែរកាយនៅក្រោមម្លប់ដើមឈើ ឬនៅក្រោមពន្លឺព្រះអាទិត្យ ឬនៅក្រោមកម្តៅថ្ងៃ ជាមួយគ្នា គឺជាការស្វែងរកសេចក្តីសុខពិតៗនៅក្នុងពិភពលោកមួយ ដោយគ្រាន់តែស្ថិតនៅឯ ក្រៅទីក្រុងដ៏សែនមមាញឹករបស់ពួកគេតែប៉ុណ្ណោះ។
ពិកនិកជាផ្នត់អារម្មណ៍ ជាឱកាសនៃសេចក្តីសុខ ជាពេលវេលាសម្រាប់អ្នក ដើម្បីស្រូបខ្យល់ ដង្ហើមបរិសុទ្ធ ព្រមទាំងជាឱកាសដើម្បីភ្លក់រសជាតិនៃសេចក្តីសុខក្នុងថ្ងៃនិមួយៗរបស់អ្នក។ វេស្ប៉ាពិក ត្រូវបានបង្កើតឡើងជាមួយលក្ខណៈពិសេស សម្រាប់ផ្តល់នូវអារម្មណ៏ធូរស្បើយក្នុងចិត្តក្នុងថ្ងៃដំណើរកំសាន្តពិកនិកលំហែកាយដ៏សែនរីករាយ។
នៅក្នុងថ្ងៃសម្ពោធម៉ូតូវេស្ប៉ាពិកនិកនេះ ក្រុមហ៊ុនក៏បាន បង្ហាញជូននូវម៉ូដែលម៉ូតូវេស្ប៉ាពិក និកដ៏ពិសេសមួយ ដែលជាម៉ូដែល Special Edition ដែលរោងចក្រផលិតមានចំនួនកំណត់គឺវេស្ប៉ា Primavera ពិកនិក។
សម្រាប់ព័ត៌មានលម្អិតបន្ថែមទាក់ទងទៅនឹងម៉ូដែលម៉ូតូវេស្ប៉ា_ Primavera ពិកនិកដ៏ពិសេស នេះ ឬអតិថិជនមានចំណាប់អារម្មណ៍ជិះសាកល្បង សូមអញ្ជើញមកទីតាំងដាក់តាំងបង្ហាញ និងលក់ អគារលេខ៤៤AB មហាវិថីសហព័ន្ធរុស្ស៊ី ឬ Inbox មកក្រុមហ៊ុនតាមរយះទំព័រ ផ្សព្វផ្សាយសង្គម Vespa Cambodia Facebook Page ដោយផ្ទាល់៕ រក្សាសិទ្ធិដោយ ៖ CEN