Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គង់ ច័ន្ទ​ស្រីមុំ សន្ទុះ​ជំនួញ​ខ្លាំង​ខណៈ​សិល្បៈ​ហាក់​ស្ងប់​បន្តិច​

​ភ្នំពេញ​-​ថ្វីត្បិតតែ​ការងារ​សិល្បៈ​រាង​រយាល​ដៃ​ប៉ុន្តែ តារា​សម្តែង គង់ ច័ន្ទ​ស្រីមុំ និង​ស្វាមី ពិតជា​មាន​ភាព​មមាញឹក​ខ្លាំង​លើ​មុខ​ជំនួញ​គួរ​ឲ្យ​កត់សម្គាល់ ព្រោះ​ថ្មីៗ​នេះ តារា​ទាំងពីរ​នេះ​ទើបតែ​រួច​រាល់ដៃ ក្នុង​ការលក់​សិទ្ធ​ចែកចាយ​បន្ត​ផលិតផល​គ្រឿងសម្អាង​ម៉ាក MOMO BY SREYMOM ដល់​អតិថិជន​របស់​ខ្លួន​នៅ​សាខា​ទី​២ ដែល​ស្ថិតនៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ តាម​បណ្តោយ​ផ្លូវ​ឧ​ញ៉ា​ម៉ុង​រឹទ្ធី ។

​តារា​សម្តែង គីម សីហា និង​ជា អគ្គនាយក​ក្រុមហ៊ុន បាន​ថ្លែងថា ដោយសារ​តម្រូវការ​ទីផ្សារ​មានការ​កើនឡើង ចំណែក​ផលិតផល​មួយចំនួន​មាន​តំលៃ​ខ្ពស់ ​ហើយ​គុណភាព​មាន​ក្លែងក្លាយ​ជាច្រើន ដូច្នេះហើយ​បងប្អូន​មាន​បញ្ហា​ក្នុងការ​ជ្រើសរើស​ផលិតផល​សម្រាប់​ប្រើប្រាស់​។ ដូច្នេះហើយ ក្រុមហ៊ុន SM GOOD (Cambodia).Co.Ltd ឬ MOMO BY SREYMOM ដែលជា​ក្រុមហ៊ុន​ដំបូង​របស់​កូន​ខ្មែរ​ជាពិសេស​គឺ​តារា​កម្ពុជា ​ដែល​នាំចូល​ផលិតផល​គ្រឿងសម្អាង​នឹង​ផលិតផល​ថែរក្សា​ស​ម្ភ​ស្ស ចូល​ពី​ប្រទេស ជប៉ុន ហុ​ល្លង់ និង​ថៃ ដែលជា​ផលិតផល​មាន​ទំនុកចិត្ត ព្រោះ​បាន​ឆ្លងកាត់ ការត្រួតពិនិត្យ​គុណភាព និង​ទទួលបាន​អា​ជ្ងា​ប័ណ្ណ​ទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​របស់​ប្រទេស​កម្ពុជា លេខ ៣៧៥/១៧ ចុះ​ថ្ងៃទី​១៩ កញ្ញា ឆ្នាំ​២០១៧​។

​អ្នកស្រី​ប៊​ន ផល្លី​កា​ម្ចាស់​សាខា​MOMO​ភ្នំពេញ​ថ្មី​សែន​សុខ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា មុន​និង​ចុះ​មកពី​អាមេរិក បើកហាង​សម្អាង​ម៉ូ​ម៉ូ​នេះ ​អ្នកស្រី​បាន​សាកល្បង​ប្រើ​ផលិតផល​នេះ​យូរ​ដែរ​ហើយ គឺថា​មានគុណ​ភាពល្អ ទើប​ចាប់អារម្មណ៍​ក៏​ចង់​បើក​រកស៊ី​ទិញ​ឈ្មោះ​ពី​ស្រីមុំ​តែម្តង​។​យ៉ាងណាមិញ​អ្នកស្រី​មាន​ក្តី​រំពឹងថា បងប្អូន​នៅ​ម្តុំ​ទីតាំង​ថ្មី​នេះ​ពិតជា​គាំទ្រ​ម៉ូ​ម៉ូ​ផលិតផល​គ្រឿងសម្អាង​នេះ​ជា​បន្តទៀត
​ដែលមាន​នៅក្បែរ​ផ្ទះ​អ្នក​ហើយ​។

​ថ្លែងប្រាប់​កាលពី​ព្រឹក​ថ្ងៃ​ពុធ ២៥ តុលា ក្នុង​កម្មវិធី​សម្ពោធ​សាខា​ម៉ូ​ម៉ូ គង់ ច័ន្ទ​ស្រីមុំ ថា ដោយសារតែ​មានការ​កើនឡើង​នៃ​អ្នកប្រើប្រាស់​ដូច្នេះហើយ ឱកាស​សម្រាប់​អ្នក​ចង់​បង្កើត​ជំនួញ​ខ្លួនឯង ពិតជា​ងាយស្រួល​ដែលមាន​បំណង​ចង់​ទិញ​សិទ្ធ​លក់​បន្ត​នៃ​ផលិតផល MOMO របស់​នាង ព្រោះតែ​រាល់​ការទិញ​សិទ្ធ​លក់​បន្ត​មាន​ភាពងាយស្រួល និង​ចំណាយ​តិច និយាយ​រួម​គឺ MOMO មាន​អតិថិជន​ស្គាល់​ស្រាប់​ដោយ​មិន​ពិបាក​រក​ទីផ្សារ​ឡើយ​៕​ ដោយ​-​គីម ស្រីរ័ត្ន​

 

 

×