Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនាទៀ បាញ់ ៖ ដំណក់ប្រេងដំបូង ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ត្រូវយកទៅរក្សាទុកនៅវិមានឈ្នះឈ្នះ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងយកកែវផ្ទុកដំណក់ប្រេងលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ទៅតំកល់រក្សាទុកនៅក្នុងវិមានឈ្នះឈ្នះដើម្បីរកក្សាជាកេរ្តិដំណែលប្រវត្តិសាស្ត្រ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ស្អែកនេះ។

សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងទទួលដំណក់ប្រេងលើកដំបូងពីលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ទៅរក្សាទុកនៅវិមានឈ្នះឈ្នះ។

ប្រមុខការពារជាតិកម្ពុជាបានមានប្រសាសន៍ប្រាប់ CEN ឲ្យដឹងថា ដំណក់ប្រេងដំបូងនេះ គឺមានសារៈសំខាន់ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដូច្នេះត្រូវយកមករៀបចំទុកដាក់នៅវិមានឈ្នះឈ្នះ ដែលជាកន្លែងតម្កល់ នៅកិច្ចការប្រវត្តិសាស្ត្រទាំងឡាយរួមគ្នាទេម្តង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ។ ពីព្រោះរឿងនេះ គឺជារឿងប្រវត្តិសាស្ត្រដ៏សំខាន់ណាស់ សម្រាប់ជាតិមាតុភូមិ គឺត្រូវយកមកតម្កល់ទូកនៅវិមានឈ្នះឈ្នះ។

សម្តេពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា ក្រសួងរ៉ែ និងថាមពល បានរៀបចំរួចហើយនៅនិម្មិតសញ្ញាដំណក់ប្រេង ហើយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ គេនឹងយកមកប្រគល់ជូនក្រុមការងារ ដើម្បីតម្កល់ទូកនៅវិមានឈ្នះឈ្នះ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ ២០២០ ដែលជាថ្ងៃខួបលើកទី២២ នៃ នយោ បាយឈ្នះឈ្នះ បានប្រកាសថា ការរកឃើញដំណក់ប្រេងដំបូងគឺស្ថិត នៅប្លុកអេ (A)នៃឈូងសមុទ្រកម្ពុជា រកឃើញដោយក្រុមហ៊ុន គ្រីស អេនណូជី ដែលបានខួងរណ្តៅប្រេងពីបាតសមុទ្រ នៃខេត្តព្រះសីហនុ ។ សមិទ្ធិផលដែលបានពីអាជីវ កម្មប្រេងកាតកម្ពុជា និងត្រូវផ្តល់ជាអាទិ ភាពលើវិស័យអប់រំ -វិស័យសុខាភិបាល។ ហើយគាប់ជួនខ្លាំងណាស់ជាមួយនឹងខួបលើកទី២២ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា មោទនភាពសម្រាប់កម្ពុជាជាប្រទេសតូច”។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការបូមប្រេងពីបាតសមុទ្រ ស្ថិតនៅក្នុងប្លុកអេ(A)ដែលបានបូមចេញ ជាដំណក់ប្រេងលើកដំបូងនៅលើទឹកដី ដ៏កម្សត់មួយនេះ។ ទើបសម្តេចតេជោ ជ្រើសរើសយកថ្ងៃទី២៩ខែធ្នូ ជាថ្ងៃនៃការបញ្ចប់សង្គ្រាម នាំមកនូវសន្តិភាពនិងការឯកភាពជាតិ ជាលើកដំបូងក្នុងរយៈពេលដ៏យូរលង់របស់កម្ពុជា។ បើគ្មានសន្តិភាពទេ វាក៏អត់មានផងដែរវនូវការឯកភាពជាតិ គ្មានទេនៅព្រឹត្តិការណ៏ដំណក់ប្រេងដំបូងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
អណ្តូងប្រេងទី១ បានបញ្ចប់ការសាងសង់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០ និងចាប់ផ្តើមផលិតបានដំណក់ប្រេងដំបូងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ក្រៅពីនេះមានអណ្តូងប្រេងចំណួន២ទៀត បានខួងដល់ជម្រៅស្រទាប់រ៉ែប្រេងកាត់ផងដែរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×