ភ្នំពេញ ៖ ការប្រឡងវគ្គសិក្សា NBC-FSI Connect លើកទី៣៦ ត្រូវបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ក្រោមការចូលរួមពី លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមាន បេក្ខជនចូលរួមប្រឡងចំនួន ៧៦រូប។

នេះជាការពង្រឹងសមត្ថភាពតាមប្រព័ន្ធអនឡាញ របស់វិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិនៃធនាគារ សម្រាប់ការទូទាត់ អន្តរជាតិ ហៅ កាត់ថា (BIS) ដែលជាផ្នែកនៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ក្នុងផ្នែកត្រួតពិនិត្យធនាគារ។
វគ្គសិក្សា NBC-FSI Connect នេះ ផ្តួចផ្តើមរៀបចំឡើងតាំងពីឆ្នាំ២០១៥ ដោយ លោក ជា ចាត់តូ សម្រាប់បណ្ដុះបណ្ដាលមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងធ្វើ ឯកទេសកម្មផ្នែកត្រួតពិនិត្យធនាគារដើម្បីឆ្លើយតបទៅតាមការប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុ និងនិយាមអន្តរជាតិ៕ រក្សាសិទ្ធិដោយ៖ ពីសិដ្ឋ CEN






