Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យសមាគមពាណិជ្ជកម្មចិន ចូលវិនិយោគ

ភ្នំពេញ ៖ ក្នុងពេលជួបពិភាក្សាការងារជាមួយលោក ឈិន វិនស៊ឹង អនុប្រធានសមាគមពាណិជ្ជកម្មហ្វូជានរបស់ចិន និងជាប្រធានក្រុមហ៊ុនដឹកជញ្ជូន «ឆាងហឺ» ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានស្នើសមាគមពាណិជ្ជកម្មហ្វូជាន របស់ចិន ជួយជំរុញអ្នកវិនិយោគ ក៏ដូចជាអ្នកទេសចរចិនចូលមកកម្ពុជា គ្រាដែលកម្ពុជាគ្រោងបើកស្វាគមន៍ អ្នកទេសចរចិន នៅត្រីមាសទី៤ ក្នុងឆ្នាំ២០២១នេះ។

លោកបណ្ឌិត សុខ សុក្រឹត្យា បានបញ្ជាក់ថា គម្រោងបើកទទួលស្វាគមន៍វិនិយោគិនចិន និងអ្នកទេសចរចិន នៅត្រីមាសទី៤ ឆ្នាំ២០២១នេះ គឺសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ តាមរយៈកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩តែប៉ុណ្ណោះ ក្នុងបំណងឲ្យពួកគេជួយវិនិយោគលើវិស័យទេសចរណ៍នៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ៕រក្សាសិទ្ធិដោយ៖ ពិសិដ្ឋ CEN

×