Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន ៣ មានកំណើន ខណៈភាគហ៊ុនផ្សេងទៀត រក្សាថ្លៃថេរដដែល

ភ្នំពេញ ៖ ភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានបន្តកើនឡើង ១៨០៛ ទៀតនៅថ្ងៃអង្គារនេះ ដល់ ១៤.៩៦០៛ ស្របពេលដែលទំហំជាង៩៣% នៃទំហំជួញដូរសរុបរបស់ភាគហ៊ុនមួយនេះ ជាការជួញដូរតាមវិធីសាស្ត្រជួញដូរតាមការចរចា។

ភាគហ៊ុន GTI និង PAS ក៏បានងើបឡើងវិញផងដែរចំនួន ២០៛ និង ៤០៛ មកដល់ ៤.៣០០៛ និង ១៤.៤២០៛។ ភាគហ៊ុន PWSA PPSP ABC និង PEPC បានរក្សាថ្លៃថេរត្រឹម ៧.៥០០៛ ២.២៨០៛ ១៦.៥០០៛ និង ៣.៣៣០៛ រៀងគ្នា។

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា. ក៏បានងើបឡើងវិញប្រមាណជា ០,៥៣ ពិន្ទុផងដែរ ឬស្មើនឹង ០,០៨% មកដល់ ៦៥៤,៨០ ពិន្ទុវិញត្រឹមពេលផ្សារបិទ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៣៤៩,១៨ លានរៀល៕រក្សាសិទ្ធិដោយ៖CEN

×