Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិនៃកម្ពុជាបានរៀបចំការប្រឡងវគ្គសិក្សា NBC-FSI Connect លើកទី ៣៦

ភ្នំពេញ ៖ បេក្ខជនប្រមាណ ៧៦រូបបានចូលរួមការប្រឡងវគ្គសិក្សា NBC-FSI Connect លើកទី៣៦ ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា។ ការប្រឡងវគ្គសិក្សា NBC-FSI Connect នេះបានប្រារព្វធ្វើជាផ្លូវការ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
វគ្គសិក្សា NBC-FSI Connectនេះគឺជាវគ្គបណ្តុះបណ្តាលមួយតាមប្រព័ន្ធអនឡាញរបស់វិទ្យាស្ថាន
ស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិនៃធនាគារសម្រាប់ការទូទាត់អន្តរជាតិហៅកាត់ថា(BIS)ដែលជាផ្នែកនៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សក្នុងផ្នែកត្រួតពិនិត្យធនាគារ។

វគ្គនេះបានរៀបចំជាការផ្តួចផ្តើមរៀបចំឡើងក្នុងឆ្នាំ២០១៥ ដោយ ឯកឧត្តម ជា ចាន់តូ ទេសា ភិបាលធនាគារជាតិនៃកម្ពុជា សម្រាប់បណ្ដុះបណ្ដាលមន្ត្រី-បុគ្គលិកធនាគារជាតិ នៃកម្ពុជា ក្នុងគោលបំណងធ្វើឯកទេសកម្មផ្នែកត្រួតពិនិត្យធនាគារ ដើម្បីឆ្លើយតបទៅតាមការប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុនិងនិយាមអន្តរជាតិ និងសម័យកាលរីកចម្រើននៃប្រព័ន្ធធនាគារនាពេលបច្ចុប្បន្ន។

តាមការបញ្ជាក់ពីមន្ត្រីទទួលបន្ទុកបណ្ដុះបណ្ដាលរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា គិតមកដល់បច្ចុប្បន្ន មានមន្ត្រី-បុគ្គលិធនាគារជាតិនៃកម្ពុជាចំនួន ៣០៣រូបហើយ បានចូលរួមវគ្គសិក្សា NBC-FSI Connect តាមរយះការប្រឡងជាផ្លូវការចំនួន ៣៥ លើកកន្លងមកនេះ។

តាមការ វាយតម្លៃក្នុងវគ្គនីមួយៗមន្រ្តី បុគ្គលិកជាសិក្ខាកាមបានខិតខំសិក្សាយ៉ាងសកម្ម ហើយក្នុងសប្តាហ៍ទី២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះមានបេក្ខជនចំនួន ៧៦ រូប បានដាក់ពាក្យសុំប្រឡងផ្លូវការចំពោះមុខគណៈកម្មការគ្រប់គ្រងប្រឡង រួមមានកម្រិត ខ្ពស់ចំនួន ១៩ រូប កម្រិតមធ្យមចំនួន ៣០ រូប និងកម្រិតបឋមចំនួន ២៧ រូប ។ ប៉ុន្តែសម្រាប់ការប្រឡងលើកទី៣៦អ្វីដែលជាកត់សម្គាល់នោះគណៈកម្មការគ្រប់គ្រងការប្រឡង បានរៀបចំបានបែងចែកបេក្ខជនទាំង៧៦រូបដែលបានចូលរួម ប្រឡងជា២ វេន ដើម្បីរក្សាគម្លាតសុវត្ថិភាពសង្គមតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារកូវីដ១៩ក្នុងនោះសម្រាប់ការប្រឡងពេលព្រឹក មាន៤០ រូប និងពេលរសៀល ៣៦ រូប ៕ រក្សាសិទ្ធិដោយ៖CEN

×