Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Kris Energy ធ្វើប្រតិបត្តិការបូមប្រេងនៅកម្ពុជា បានស្នើសុំបិទក្រុមហ៊ុន

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន KrisEnergy ដែលសារព័ត៌មានបានចុះផ្សាយ បានឱ្យដឹងថា ក្រុមហ៊ុន Kris Energy ដែលធ្វើប្រតិបត្តិការបូមប្រេងកម្ពុជា បានស្នើសុំបិទដំណើរការក្រុមហ៊ុនរបស់ខ្លួន ដោយសារតែមានបំណុលច្រើន។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីមួយនេះ បានដាក់ពាក្យសុំបិទក្រុមហ៊ុន ទៅកាន់តុលាការនៃកោះ Cayman នៃប្រទេសអង់គ្លេស ដោយសារបំណុលច្រើន លើសពីតម្លៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុនមិនអាចស្នើម្ចាស់បំណុល បន្ធូរបន្ថយការបង់សងត្រឡប់បាន ដូច្នេះគ្មានជំរើសអ្វីក្រៅពីស្នើសុំបិទក្រុមហ៊ុនប៉ុណ្ណោះ។
រហូតមកដល់ពេលនេះ តុលាការនៃកោះ Cayman នៃប្រទេសអង់គ្លេស នៅមិនទាន់បានកំណត់កាលបរិច្ឆេទ នៃថ្ងៃបើកសវនាការ លើការដាក់ពាក្យស្នើសុំបិទរបស់ក្រុមហ៊ុន KrisEnergy នៅឡើយទេ។ ប្រសិនបើមានការយល់ព្រមមែននោះ មានន័យថា រាល់គម្រោងប្រតិបត្តិការរបស់ក្រុមហ៊ុននេះ នឹងត្រូវបិទទាំងអស់។

គួរបញ្ជាក់ថា ប្រេងដែលក្រុមហ៊ុន KrisEnergy បានបូមនៅប្រទេសកម្ពុជា មិនទាន់បានបញ្ចេញលក់នៅឡើយទេ ហើយនៅថ្ងៃទី៩ ខែមិថុនា ២០២១ ដំណក់ប្រេងដំបូង ដែលក្រុមហ៊ុននេះបូមបាន ក៏បានយកទៅរក្សាទុកនៅវិមានឈ្នះឈ្នះ ដើម្បីទុកជាកេរ្តិ៍ដំណែលឱ្យកូនចៅជំនាន់ក្រោយបានដឹងផងដែរ៕រក្សាសិទ្ធិដោយ៖CEN

×