តាម RT អ្នកវិទ្យាសាស្ត្រជប៉ុនបានដាក់តាំងបង្ហាញនូវកំពូល robot ចចក ដើម្បីជួយប្រជាកសិករ បណ្តេញពួកជ្រូកព្រៃ ដែលតែងមកបំផ្លាញច្បារដំណាំ។
Robot ដ៏សាហាវនេះមានប្រវែង ៦៥សង់ទីម៉ែត្រ និងកម្ពស់ ៥០សង់ទីម៉ែត្រ វាត្រូវបានធ្វើការសាកល្បងជាលើកដំបូងនៅទីក្រុង Kisarazu កាលពីខែ កក្កដា ឆ្នាំ ២០១៧។ robot ការពារច្បារដំណាំនេះនឹងត្រូវបានផលិតនិងដាក់លក់នៅឆ្នាំ ២០១៨។
ក្រៅពីផ្ទៃមុខគួរឲ្យខ្លាច robot កំពូលចចកនេះ នៅអាចបញ្ចេញសូរសំឡេងច្រើនបែបច្រើនយ៉ាងផ្សេងគ្នា។
គេបានភ្ជាប់ sensor ដើម្បីវាអាចសម្គាល់ពពួកជ្រូកព្រៃបានក្នុងវិជ្ជមាត្រ ១ km ។ robot នេះប្រើប្រាស់ថ្មពិលឬថាមពលពន្លឺព្រះអាទិត្យ robot នេះបានត្រឹមបន្លាច ដោយពុំអាចប្រដេញតាមជ្រូកព្រៃបាន ហើយតម្លៃក៏ថ្លៃគួរសមដែរ ហើយតម្លៃប្រមាណ ៥.០០០ដុល្លារ/១គ្រឿង៕ ចន្ទ្រា