ភ្នំពេញ ៖ ជាការពិតណាស់ មនុស្សគ្រប់រូប មិនថាគេមិនថាយើងនោះទេ ប្រសិនបើបានទៅទីកន្លែងហាងអាហារ ឬ កន្លែងសេវាកម្មផ្សេងៗ ដែលផ្តល់លក្ខណៈល្អប្រសើរដ៏គួរឲ្យពេញចិត្តបំផុតនោះ គឺយើងតែចង់ទៅរហូត ហើយប្រសិនបើយូរមានឱកាសបានទៅម្តងៗ នោះប្រាកដអាចនឹងកត់ត្រាចំណាំនូវទីតាំង និងឈ្មោះទីកន្លែងនោះទុកជាមិនខានឡើយ។

តួយ៉ាង ដូចជារឿងមួយនេះអុីចឹង គឺស្ទើរតែមិនគួរឲ្យជឿថាវាអាចនឹងកើតឡើងសោះ ខណៈដែលបុរសជនបរទេសម្នាក់ ដែលធ្លាប់បានមកញ៉ាំបាយនៅហាងមួយ នៅក្នុងទឹកដីខេត្តសៀមរាប តាំងតែពីឆ្នាំ១៩៩៨ មកម៉្លេះ ជាមួយប្រពន្ធរបស់គាត់ ហើយស្រាប់តែរំលងបានជិត ២០ ឆ្នាំ ក្រោយមក គាត់ក៏បានព្យាយាមមកកាន់ហាងនោះម្តងទៀត ដោយកាន់វិក្កយបត្រដែលគាត់បានញ៉ាំនោះ ដើររកទាល់តែឃើញ ព្រោះគាត់ចង់រម្លឹកអនុស្សាវរីយ៍ល្អៗ ដែលគាត់ធ្លាប់ទៅជាមួយប្រពន្ធរបស់គាត់ កាលនៅមានជីវិត។
ជាមួយរឿងដ៏មិននឹកស្មានដល់នេះផងដែរ ម្ចាស់ហាងក៏បានរៀបរាប់ទាំងរំភើបចិត្តថា៖ «មិនងាយទេ ភ្ញៀវមកញាុំនៅហាងអូនតាំងពីឆ្នាំ ១៩៩៨ តាំងពីជំនាន់ម្ហូប១ចាន ៥០០០៛ បាយ១នាក់៥០០៛ ហើយគាត់នៅមករកហាងអូនឃើញទៀត តាំងពីអូនអាយុ៦ឆ្នាំ….. គាត់និយាយថាពីមុនគាត់មកជាមួយប្រពន្ធគាត់ តែអាឡូវប្រពន្ធគាត់បានស្លាប់ ហើយគាត់ព្យាយាមទៅកន្លែងណា ដែលគាត់ធ្លាប់ទៅជាមួយប្រពន្ធគាត់ ដូចជាហាងអូន…នឹងកន្លែងផ្សេងៗ ព្យាយាមរំលឹកអតីតកាលល្អៗរបស់គាត់។»។

ក្រោយពីបានឃើញគួរឲ្យភ្ញាក់ផ្អើលបែបនេះ អ្នកធ្លាប់បានស្គាល់ម្ចាស់ហាង បានចូលទៅខមិនថា៖ «ខ្ញុំដឹងហើយ នេះជាអក្សរមីុងណែត អ្នកសរសេរយ៉ាងច្បាស់, សំុសរសេីរ គាត់ទុកក្រដាស់នេះបាន ២៣ ឆ្នាំ»។ ដោយឡែក អ្នកខ្លះទៀត ចាប់អារម្មណ៍រឿងម្ហូប១ចានកាលពីជំនាន់នោះ ៥ ពាន់រៀល ហាក់ថ្លៃពេក ក៏បានលាន់មាត់ថា៖ «១៩៩៨ ម្ហូបមួយចាន ៥០០០ ថ្លៃ ពេកហើយ, ឆ្នាំ១៩៩៨ ម្ហូបមួយចានគួរតែ ២០០០ រៀល កាទ្រីតអែង កោរភ្ញៀវទេដឹង, ល្អណាស់អូនកាទ្រីតអើយ postរូបខ្លួនអែងម្តងៗបានតែ ១០០ទៅ ២០០ like ទេ, ពេល post វិក័យបត្រតាំងពីឆ្នាំ ១៩៩៨បានជាង ៣k»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




