Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​ទណ្ឌិត ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​

spot_img

​ភ្នំពេញៈ ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​លើកលែងទោស​ឲ្យ​ទណ្ឌិត ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពីបទ ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ ការចេញ​ព្រះរាជក្រឹត្យ​លើ​កលែប​ទោស​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧​។​

​នៅក្នុង​លិខិត​របស់លោក ហុង សុខ​ហួរ ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរថា “​ក្នុងនាម​ខ្ញុំ​ជា​កូន​ខ្មែរ​មួយរូប ខ្ញុំ​មាន​សេចក្តីប្រាថ្នា​តែ​ម្យ៉ាង ស្របតាម​គោលនយោបាយ​របស់​សម្តេច ដែល​សម្តេច បាន​ខិតខំ​រហូត​ទទួលបាន​លទ្ធផល​យ៉ាង​ជោគជ័យ​កន្លងមក គឺ​ធ្វើយ៉ាងណា​ឱ្យមាន​ឯកភាព​ជាតិ ការបង្រួបបង្រួម​ជាតិ ដើម្បី​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ព្រមទាំង​រក្សាបាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេសជិតខាង​។ ការធ្វើ​ដូច្នេះហើយ នាំឱ្យ​យើង​មាន​ភាពងាយស្រួល​ក្នុងការ​កសាង​ជាតិ​មាតុភូមិ​ឱ្យបាន​រុងរឿង​។

ជាមួយគ្នានេះ ខ្ញុំ​មានការ​សោកស្តាយ ដោយបាន​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ចំពោះ នយោបាយ​របស់​សម្តេច ក្នុង​ដំណើរការ​បោះបង្គោល​ព្រំដែន ដូចជា​យក​ឯកសារ​មិន​ត្រឹមត្រូវ​មកប្រើប្រាស់​ក្នុង​បញ្ហា​ព្រំដែន ជាហេតុ​នាំឱ្យមាន​ការភាន់ច្រឡំ ក្នុង​មតិសាធារណៈ លើ​គោលនយោបាយ និង​ការអនុវត្ត​កន្លងមក​របស់​រាជរ​ដ្ឋា​ភិ​បាល​។ ចាប់ពី​ថ្ងៃនេះ​ទៅ ខ្ញុំ​នឹង​ប្រុងប្រយ័ត្ន​មិន​ឲ្យ​មាន​បញ្ហា​បែបនេះ កើតឡើង​ទៀតឡើយ​។ អាស្រ័យហេតុនេះ ខ្ញុំ​សូម​សម្តេច​តេ​ជោ មេត្តា​ពិចារណា​ដោ​យស​ក្តី​យោគយល់ ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន លើកលែងទោស​ដល់​រូបខ្ញុំ​ឱ្យមាន​សេរីភាព​ជួបជុំ​ក្រុមគ្រួសារ និង​បាន​ចេញទៅ​ព្យាបាល​ជំងឺ​ប្រចាំកាយ​នៅ​ប្រទេស​បារាំង​ដោយ​ក្តី​អនុគ្រោះ​”​។​

​សូមជម្រាបថា លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន ៧​ឆ្នាំ ក្រោម​បទ​ចោទ​ចំនួន ៣​បទល្មើស​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម គឺ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

​លោក ហុង សុខ​ហួរ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ ចេញ​ដីកា​ឲ្យ​ឃុំខ្លួន​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៥ ពោលគឺ​ពីរ​ថ្ងៃ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់ខ្លួន​ទាំង​លោក​នៅមាន​អភ័យឯកសិទ្ធិ ដោយ​ចោទប្រកាន់ថា លោក ហុង សុខ​ហួរ ក្បត់ជាតិ ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ឆ្នាំ​១៩៧៩ ដែលថា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​ប្រទេស​ទាំងពីរ​៕ ដោយៈ មុនីរាជ​

spot_img
×