មហាសង្ក្រាន្តឆ្នាំចរសំរឹទ្ធស័ក ព.ស ២៥៦២ គ.ស ២០១៨ មហាសករាជ ១៩៤០ ចលសករាជ ១៣៨០ សង្ក្រានឆ្នាំនេះនឹងចូលមកនៅថ្ងៃថ្ងៃសៅរ៍ ១៤រោច ខែចែត្រ ត្រូវនឹងទី ១៤ ខែមេសា ឆ្នាំ ២០១៨ វេលាម៉ោង ៩ និង ១២ នាទីព្រឹក ។ ទេពធីតា ដែលនឹងយាងចុះមកបន្តវេនរក្សាមនុស្សលោកក្នុងឆ្នាំនេះ គឺព្រះនាងមហោទរាទេវី បុត្រីទី ៧ នៃកបិលមហាព្រហ្ម តំណាងឲ្យថ្ងៃសៅរ៍ មានផ្កាត្រកៀត សៀតនៅព្រះកាណ៌ ភក្សាហារ សត្វទ្រាយ ព្រះហស្ថស្តាំគឺកងចក្រ ព្រះហស្ថឆ្វេងគឺត្រីសូល៍ គង់លើមយូរ៉ា ឬសត្វក្ងោក ទ្រង់មានព្រះអម្ពរពណ៌ត្រាប (ពណ៌ខៀវ) ។
ថ្ងៃទី១ គឺថ្ងៃវារៈមហាសង្ក្រាន្ត ថ្ងៃសៅរ៍ ១៤ រោច ខែចេត្រ ត្រូវនឹងថ្ងៃ ១៤ ខែមេសា គ.ស ២០១៨ វេលាម៉ោង ៩ និង ១២ នាទីព្រឹក ជាថ្ងៃចូលឆ្នាំចរ សំរឹទ្ធស័ក។
ថ្ងៃទី ២ វារៈវ័នបត ថ្ងៃអាទិត្យ ១ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស ២០១៨ ។
ថ្ងៃទី វារៈឡើងស័ក ថ្ងៃច័ន្ទ ២ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា គ.ស ២០១៨ វេលាម៉ោង ១២ និង ៥៩ នាទី និង២៤ វិនាទី គម្រប់ជាសង្ក្រាន ៣ ថ្ងៃ។
ចំពោះរណ្តាប់ទទួលទេវតា
តាមទំនៀមពីបុរាណរៀងមកត្រូវរៀបរានទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលិការផ្សេងៗ។
-ក្រាលសំពត់ពណ៌ស
-បាយសី ៩ ថ្នាក់ មួយគូ
-បាយសី ៧ ថ្នាក់ មួយគូ
-បាយសី ៥ ថ្នាក់ មួយគូ
-បាយសី ៣ ថ្នាក់ មួយគូ
-បាយសី ប៉ាឆាម មួយគូ
-ស្លាធម៌ មួយគូ
-ទឹកអប់ មួយគូ
-ទៀន ៥ ធូប ៥ លាច ៥ ផ្កា៥
-ដាក់លើជើងពាន
-ចេកនួន ចេកណាំវ៉ា មួយគូ
-ផ្លែឈើ ១១ មុខ
-ដូងឡៅ មួយគូ
-ទឹកស្អាត ពីរកែវ
នៅវេលាម៉ោងទេវតាចុះមក ត្រូវជួបជុំគ្រួសារ ដើម្បីថ្វាយបង្គំព្រះនមសិកាព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតវិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្ត ចិត្តរំពឹងទៅលើព្រះធម៌ ព្រះសង្ឃជាទីពឹងទីរលឹក លុះចប់ពិធីទទួលទេវតា។ ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទស្សមាស និងមានអនុវត្តនៅព្រះបរមរាជវាំង។ ចំពោះប្រជារាស្ត្រគួរធ្វើត្រឹម ៥ ថ្នាក់ចុះមក ឬរៀបចំត្រឹមគ្រឿងសក្ការៈបូជា មានទៀន ៥ ធូប៥ ស្លាធម៌ កូនចេក ក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើ គួរដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយនៅលើជើងពាន នៅលើបាយសីត្រូវដោតទៀន ហើយដុតបំភ្លឺ៕ ប្រភព ៖ Youtube