Thursday, January 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពូលភ្នំ​ភ្លើង​ធំ​បំផុត​ពិភពលោក កំពុង​បាញ់​កម្សួល​ទឹក​ក្តៅ​យ៉ាង​ធំ​សម្បើម បង្ក​ជា​កង្វល់​ភ័យ​ខ្លាច​កើត​មាន​ម​ហ​ន្តរា​យ​ទូទាំង​ពិភពលោក​

​តាម Express កាលពី​ចុង​សប្តាហ៍​មុន​ក្រុម​អ្នកជំនាញការ​នៅ​ឧទ្យាន​ជាតិ Yellowstone កន្លែង​ដែល​មាន​កំពូល​ភ្នំភ្លើង​ដូច​ឈ្មោះ​ឧទ្យាន​ជាតិ​នេះដែរ គេ​ចាប់ផ្តើម​សំឡឹង​ឃើញ​វត្តមាន​កម្សួល​ទឹក​ដ៏​ធំ​សម្បើម​មួយ​។​

​ចំណុច​កំពូល​គឺ​ស្ថិត​នៅ​ថ្ងៃ​ទី ១៦ មីនា គ្រា​ដែល​កំពូល​ភ្នំភ្លើង​នេះ​បាន​បង្កើត​ជា “​បង្គោល​” ទឹ​កក្តៅ​ខ្ពស់​បំផុត​ពិភពលោក​មួយ ។ មនុស្ស​មួយចំនួន​លើកឡើងថា ៖ “​ប្រការនេះ ជា​សញ្ញា​បញ្ជាក់ថា មាន​ការផ្លាស់ប្តូរ​គួរឲ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង​ដី ជា​ហេតុ​បណ្តាលឲ្យ​មាន​ករណី​ផ្ទុះ​ចេញ​កម្សួល​ទឹក​បែបនេះ​”​។​

​ការប្រែប្រួល​មិន​ប្រក្រតី​នេះ បណ្តាលឲ្យ​មនុស្ស​ភាគច្រើ​ន​កើត​ក្តី​កង្វល់​អំពី​លទ្ធភាព​ថា កំពូល​ភ្នំភ្លើង Yellowstone វា​កំពុង​ភ្ញាក់​ពី​ដំណេក ហើយ​កង្វល់​នេះ​កាន់តែ​កើនឡើង​គ្រា​ដែល​ភ្នំភ្លើង Yellowstone ត្រូវបាន​ចាត់ទុក​ថា “​គ្រាប់បែក​កំណត់​ម៉ោង​មួយ​ក្នុងចំណោម ៤ ដែល​បង្ក​គ្រោះមហន្តរាយ​សាហាវ​បំផុត​ចំពោះ​ផែនដី​” ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​។​

​គ្រាប់បែក​កំណត់​ម៉ោង​មួយ​ក្នុងចំណោម ៤ ដែល​បង្ក​គ្រោះមហន្តរាយ​សាហាវ​បំផុត​ចំពោះ​ផែនដី​

​អំឡុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ក្នុង​តំបន់​នោះ​គេ​កត់ត្រា​បាន​នូវ​កម្រិត​រញ្ជួយ​ដី​ខ្នាតតូច​-​ធំ​។ មាន​ខណៈ​ពេល​ខ្លះ​ការរញ្ជួយ​ដី​កើតឡើង​ដល់​ទៅ​ប្រមាណ ២០០​ដង ក្នុង​១​ថ្ងៃ ក្រុម​អ្នកវិទ្យាសាស្ត្រ​ឲ្យដឹងថា នៅ​ខាងក្រោម​ភ្នំភ្លើង Yellowstone គឺជា​ឃ្លាំង​ដ៏​ធំ​មួយ​ដែល​ផ្ទុក magma (​កំ​អែរ​ថ្ម​)​។​

​ប្រសិនបើ​កំពូល​ភ្នំភ្លើង​នេះ​ភ្ញាក់​ពី​ដំណេក​នោះ ពុំ​ត្រឹមតែ​ពលរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ គឺ​វា​គំរាមកំហែង​ដល់​ពិភពលោក​ទាំងមូល​។​

​ផ្ទាំង​ពពក​ដែល​មាន​ផ្ទុក​ឧស្ម័ន​ពុល សំខាន់​គឺ​ស្ពាន់ធ័រ​ដ៏​ធំ​មហិមា វា​នឹង​គ្របដណ្តប់​លំហ​អាកាស​ព្រមទាំង​ធ្វើឲ្យ​ផែនដី​វិលត្រឡប់​ទៅ​កាន់​យុគសម័យ​អាកាសធាតុ​ដ៏​ត្រជាក់​រយៈពេល​ខ្លី​។​

​ខាងក្រោម​កំពូល​ភ្នំភ្លើង Yellowstone គឺជា​ឃ្លាំង​ផ្ទុក magma ដ៏​ធំ​សម្បើម​។​

​ប្រសិនបើ​ភ្នំភ្លើង​នេះ ផ្ទុះ​បង្ហៀ​រកំ​អែរ នោះ​ត្រឹម​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ លំហ​អាកាស​ផ្ទុក​ពេញ​ដោយ​ធូ​រលី ធ្វើឲ្យ​វាល​រុក្ខជាតិ​ងាប់​បណ្តើរៗ ប្រភពទឹក​រង​ការបំពុល ស្បៀងអាហារ ក្រ​ខ្សត់ ពិសេស​ចំពោះ​ប្រទេស​អាមេរិក​ទាំងមូល​។​

​ទោះយ៉ាងណា​អ្នកជំនាញការ​ទាំងឡាយ​កំពុង​ព្យាយាម​ពង្រឹងស្មារតី​តាមរយៈ​ការលើក​ហេតុផល​ថា សកម្មភាព​ផ្ទុះ​កំអែ​ទឹក​ក្រោម​ដី​នេះ មិន​បណ្តាល​ឲ្យ​ភ្នំភ្លើង Yellowstone វា​ភ្ញាក់​ពី​ដំណេក​ភ្លាមៗ​នោះទេ​។​

​គេ​ក៏​រំលឹក​ឡើងវិញ​ថា ភ្នំភ្លើង​នេះ​បាន​ភ្ញាក់​ពី​ដំណេក​តាំងពី ៧០០.០០០​ពាន់​ឆ្នាំ​មុន​ម្លេះ ហើយ​ការ​បម្រែបម្រួល​ភូ​កុម្ព​សាស្ត្រវា​ទាមទា​រកាលវេលា​មួយ​វែង​៕ សូ​យ​ន

×