នេះគឺជាគ្រោងការណ៍សាកល្បងរបស់សម្ព័ន្ធក្រុមហ៊ុន Ocean Reef Group ដែលស្ថិតនៅតំបន់សមុទ្រ Noli ប្រទេសអ៊ីតាលី ដើម្បីដាំបណ្តាប្រភេទរុក្ខជាតិទ្រាំទ្របានអាកាសធាតុត្រជាក់ អាស្រ័យដោយលក្ខណៈស្ថិរភាពនៃសីតុណ្ហភាពនៅបាតសមុទ្រ។
ដោយស្ថិតនៅជម្រៅ ៨ ម៉ែត្រ ក្រោមបាតសមុទ្រ Nemo’s Garden រួមមានប៉េងប៉ោងជីវសាស្ត្រ ៥ និងរុក្ខជាតិបង្គោលជីវិតមួយនៅចំកណ្តាល។ នៅខាងក្នុងប៉េងប៉ោងជីវសាស្ត្រនីមួយៗមានកង្ហារជួយឲ្យបរិយាកាសធ្វើចរាចរណ៍បញ្ចៀសបាន ការកកចំហាយទឹកនិងប្រឆាំងការលេចលង់។
រុក្ខជាតិបង្គោលតភ្ជាប់នឹងប៉េងប៉ោងទាំងនោះដោយខ្សែកាប ហើយវានឹងផ្គត់ផ្គង់ថាមពលអគ្គិសនី និងភ្ជាប់ទំនាក់ទំនងបញ្ជាពីស្ថានីយ៍នៅលើគោក៕ សូយន