Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហ​ស្ថ​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ស្តីពី​ការបែងចែក​អាសនៈ​គណបក្សនយោបាយ ដែល​ត្រូវ​រំលាយ​

​ភ្នំពេញៈ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា​ឡាយព្រះហស្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ។ ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។ ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ និង​ច្បាប់ ស្ត​ពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧ ព្រឹទ្ធសភា​បាន​បើក​សម័យប្រជុំ​លើក​ទី​១១ នីតិកាល​ទី​៣ ព្រឹទ្ធសភា បាន​ពិភាក្សា​លើ​វិសោធនកម្ម ច្បាប់​អនុ​ម័​ត្ត​ដោយ​សម្លេង​៤០/៤០ សម្លេង​។ ហើយ​កាលពី​ថ្ងៃទី​១៦ ខែតុលា​ឆ្នាំ ២០១៧ រដ្ឋសភា​បាន​ពិភាក្សា​អនុម័ត​ដោយ​សម្លេង ៦៧/៦៧ ។ ហើយ​កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ប្រជុំ​ពិនិត្យ​លើ​ធម្មនុញ្ញភាព​នៃ​វិសោធនកម្ម​សេចក្តីព្រាងច្បាប់​ទាំង​៤​នេះ​។ បន្ទាប់ពី​បាន​ពិនិត្យ​ធម្មនុញ្ញភាព គឺ​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជាធ​មរ​មាន​។​

​សូមជម្រាបថា សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នោះ ត្រូវបាន​សមាជិក​រដ្ឋ​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៤៩​រូប បាន​ចុះហត្ថលេខា ដាក់ជូន​រដ្ឋសភា កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧​។ សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់ ចំនួន​៤​នោះ ដើម្បី​បើកផ្លូវ​ឲ្យ​មាន​នីតិវិធី​បែងចែក​អាសនៈ សម្រាប់​គណបក្សនយោបាយ​ណាមួយ ដែល​បោះបង់​អាសនៈ លុប​ចេញពី​បញ្ជី ឬ​ដែល​ត្រូវ​រំលាយ ដោយ​ការសម្រេច​របស់​តុលាការ​កំពូល​។​

​សេចក្ដីស្នើច្បាប់​ទាំង​៤​បានចែង​យ៉ាង​លម្អិត​អំពី​នីតិវិធី និង​រូបមន្ត​សមាមាត្រ ដើម្បី​បែងចែក​អាសនៈ​របស់​គណបក្ស ដែល​បាត់បង់​ភាពស្របច្បាប់ ទៅ​ឲ្យ​បណ្ដា​គណបក្សនយោបាយ ដែល​បាន​ចូលរួម​ការបោះឆ្នោត រាប់ទាំង​គណបក្ស ដែល​ឈ្នះ​អាសនៈ និង​មិន​ឈ្នះ​អាសនៈ​។​

​សេចក្ដីថ្លែងហេតុ​នៃ​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤ ត្រូវបាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា ព្រះរាជាណាចក្រ​កម្ពុជា បាននិងកំពុង​បន្ត​ខិតខំ​ពង្រឹង និង​ព​ន្លឿ​ន​ដំណើរ​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ទិ​ន្ទឹ​ម​នឹង​ការពង្រឹង​នីតិរដ្ឋ​ឲ្យ​កាន់តែ​រឹងមាំ​។ ចំណែក​គោលបំណង​នៃ​ការ​វិសោធនកម្ម គឺ​ដើម្បី​ឲ្យ​ច្បាប់​ទាំង ៤​នេះ មាន​សង្គតិភាព ឬ​ភាពស៊ីសង្វាក់​ជាមួយ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ និង​វិសោធនកម្ម​ជា​បន្តបន្ទាប់ ដែល​នៅ​ជា​ធរមាន ធានា​ស្ថេរភាព​នយោបាយ​ឲ្យ​នៅ​ស្ថិតស្ថេ​គង់វង្ស​យូរអង្វែង នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទាក់ទង​ករណីនេះ តុលាការ​កំពូល​កំពុង​តែ​ដំណើរការ​នីតិវិធី​លើ​បណ្តឹង​របស់​ក្រុម​មេធាវី​តំណាង​ឲ្យ​ក្រសួងមហាផ្ទៃ ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្នុងករណី​បើ​តុលាការ​កំពូល​រកឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​ករណី​រៀបចំ​ផែនការ​ឃុបឃិត​ជាសម្ងាត់​ជាមួយ​បរទេស ក្នុងការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្រោម​ទម្រង់​នៃ​ការធ្វើ​បដិវត្តន៍​ពណ៌ ដោយ​យក​គំ​រូប​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែរ​ប៊ី ក៏ដូចជា​បណ្តា​ប្រទេស​មួយចំនួន​នៅ​ម​ជ្ឈឹ​ម​បូព៌ា មែន​នោះ អាសនៈ​ទាំង​៥៥ របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្សនយោបាយ​ផ្សេងទៀត​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ​កាលពី​ឆ្នាំ​២០១៣។​

​គណបក្សនយោបាយ​ចំនួន​៥ ដែល​គេ​សម្លឹង​ឃើញថា នឹង​អាច​ទទួលបាន​អាសនៈ​ពី​ការបែងចែក​អាសនៈ​ចំនួន​៥៥ របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ រួមមានៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (​អាច​បាន​ច្រើនជាងគេ​) គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច​៕​ ដោយ ៖ មុនីរាជ

×