កាសែត Asahi Shimbun ចុះផ្សាយថ្ងៃទី ២០ មីនា បានផ្សាយព័ត៌មានឲ្យដឹងថា តំបន់សម្រាកលំហែរ Hinotani Onsern Misugi នៃខេត្ត Mie របស់ជប៉ុន ទើបមានការផ្គត់ផ្គង់បន្ថែមសេវាត្រាំស្រាបៀរនៅនឹងសណ្ឋាគារ ហើយក្នុងសេវានោះផងដែរ អ្នកអាចពិសារស្រាបៀរបណ្តើរ ត្រាំវាបណ្តើរ។ អាងត្រាំស្រាបៀរមានសណ្ឋានដូចជាធុងផ្ទុកស្រាបៀរមានវិជ្ជមាត្រប្រមាណ ១,២ម៉ែត្រ មានរ៉ូប៊ីណេ ២ ដែលអ្នកប្រើវាអាចបន្ថែមចូលនូវទឹករ៉ែក្តៅ ឬស្រាបៀរដែលមានយីហោ Ninja សេវ៉ានេះមួយលើកៗមានរយៈ៣០នាទី លោក Jo Nakagawa អ្នកគ្រប់គ្រងសណ្ឋាគារនេះឲ្យដឹងថា ភ្ញៀវកិត្តិយសទាំងឡាយអាចភ្លក់ស្រាបៀរតាមចិត្តចង់អំឡុងពេល ៣០នាទីនោះ ។
អាងត្រាំប៊ីយែរ នៅតំបន់សម្រាកកម្សាន្ត Hinotani Onsern Misugi ប្រទេសជប៉ុន
ស្រាបៀរដែលគេប្រើដើម្បីត្រាំងូត គឺជាប្រភេទស្រាបៀរខ្មៅ មានកន្លែងផលិតនៅនឹងសណ្ឋាគារតែម្តង ហើយវាអាចផលិតបានស្រាបៀរ ៣០០.០០០លីត្រ ក្នុង១ឆ្នាំ ។ តាមការឃោសនានោះ គេមានបទពិសោធន៍ស្រាបៀរនេះ ២០ឆ្នាំមកហើយ។
ដើម្បីត្រាំស្រាបៀរ ត្រូវបានគេលាយជាមួយទឹករ៉ែ ឲ្យរាវជាងស្រាបៀរជាង ២០០ដងឯណោះ ហេតុនេះកម្រិតអាល់កុលរបស់វាមានពុំដល់ ០,០៣% ផង ទោះយ៉ាងណាសណ្ឋាគារបានទូន្មាន កុំឲ្យក្មេង ស្ត្រីមានគភ៌ និងអ្នកមានអាឡែកហ្ស៊ី ចូលមកទទួលសេវានេះឲ្យសោះ។ តាមអ្នកគ្រប់គ្រងដដែលឲ្យដឹងថា ពពួក CO2 ដ៏តូចៗមិនអាចសំឡឹងឃើញដោយភ្នែកនៅក្នុងអាងត្រាំ វាជួយកាត់បន្ថយស្ត្រេស ហើយរក្សាសំណើមស្បែកបានល្អប្រសើរណាស់។ បច្ចុប្បន្នដោយទើបផលិតរួច អាងត្រាំតែមួយ ទើបសណ្ឋាគារបម្រើប្តូរវេនសម្រាប់នារី ១ថ្ងៃ និងបុរស១ថ្ងៃ។
តាម Asahi Shimbun សេវានេះនឹងត្រូវបានពង្រីក ហើយពុំត្រឹមសម្រាប់បម្រើដល់ភ្ញៀវស្នាក់នៅសណ្ឋាគារប៉ុណ្ណោះទេ ។ ទោះយ៉ាងតម្លៃត្រាំស្រាបៀរពុំត្រូវបានទម្លាយចេញ៕ លីសា