ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការរំលាយអង្គការចាត់តាំងលើគណបក្សសង្គ្រោះជាតិក្រោមរូបភាពបដិវត្តន៍ពណ៌ ដែលបានឃុបឃិតជាមួយបរទេសបានធ្វើឲ្យប្រទេសជាតិមានសន្តិសុខ សណ្តាប់ធ្នាប់ល្អសម្រាប់ដំណើរការអភិវឌ្ឍ ប្រទេសកម្ពុជា។
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិស ដៅការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ នាទីស្តីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ មូលភស្តុតាងទាំងអង្គហេតុ និងអង្គច្បាប់បាន ចាត់វិធានការស្របតាមនីតិរដ្ឋ លើគណបក្សសង្គ្រោះជាតិដែលបាន ឃុបឃិតជាមួយបរទេសដោយមានអង្គការចាត់តាំងក្រោម រូបភាព បដិវត្តន៍ពណ៌ ។ការសម្រេចបាននូវការរំលាយអង្គការ ចាត់តាំងក្រោមរូបភាពបដិវត្តន៍ពណ៌នេះ អាចឲ្យកម្ពុជាបន្តអនុវត្តន៍ កាន់តែសកម្មនូវកម្មវិធីកំណែទម្រង់នានា ដែលជំរុញ ឲ្យមានកំណើន សេដ្ឋកិច្ចជាតិ ។ ប្រឈមដែលប៉ះពាល់ដល់ សន្តិសុខទូទៅរបស់កម្ពុជា គឺការរីកសាយភាយនៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ជាពិសេសការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមួយនេះដើម្បីធ្វើជាមធ្យោបាយក្នុងការប៉ុនប៉ងផ្គួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់ពីសំណាក់គណបក្សនយោបាយដែល មានការឃុបឃិតពីបរទេស ហើយក្រសួងមហាផ្ទៃបានចាត់វិធានការបង្ក្រាប និង ទប់ស្កាត់បានយ៉ាងមានប្រសិទ្ធភាពចំពោះសកម្មភាព និងឧបាយកល ទាំងនេះ តាមរយៈការអនុវត្តវិធានការច្បាប់ដ៏ ម៉ឺងម៉ាត់ ៕ ដោយ៖បញ្ញាស័ក្តិ