ភ្នំពេញ ៖ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានកើនឡើង ១,២៩% នៅថ្ងៃពុធម្សិលមិញនេះ មកបិទត្រឹម ៥៣៣,៥៨ ពិន្ទុ បន្ទាប់ពីមានការធ្លាក់ចុះរយៈពេល ៧ ថ្ងៃជាប់គ្នា។
ភាគហ៊ុនចំនួន ៥ បានបិទជាមួយនឹងកំណើនផងដែរ ដែល PWSA GTI PPSP PAS និង ABC បានកើនដល់ ៧.១០០៛ ៤.០០០៛ ២.១៦០៛ ១៤.០២០៛ និង ១២.៤៨០៛ រៀងគ្នា ដោយមានចន្លោះកំណើនពី ២០៛ ដល់ ២២០៛ ក្នុងមួយហ៊ុន។
ភាគហ៊ុន PEPC បានធ្លាក់ចុះ ១០៛ មកត្រឹម ៣.១៧០៛ ខណៈដែល PPAP បានរក្សាថ្លៃថេរដដែល។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ២,៨៥ ប៊ីលានរៀល៕
រក្សាសិទ្ធិដោយ៖CEN