ទោះបីរបកគំឃើញខាងបុរាណវិទ្យា បានផ្តល់នូវព័ត៌មានសំខាន់ៗ ពាក់ព័ន្ធទៅនឹងសំណង់ សម្ភារៈវប្បធម៌របស់អ្នកស្រុក នៅទីក្រុងអង្គរបុរីកាលពី២០០០ ឆ្នាំកន្លងមកនេះក្តី ក៏ពត៌មានទាំងនោះមិនទាក់ទិនដល់ការ ប្រើប្រាស់ជើងក្រានសម្រាប់ដាំស្ល ឬចម្អិនម្ហូបអាហារប្រចាំថ្ងៃឡើយ ។
បំណែក ជើងក្រាន, អង្គរបុរី (សារមន្ទីរជាតិពន្ធុវិទ្យាទួលគោក, ២០១០)
ទាក់ទិនបញ្ហាខាងលើ ថ្មីៗនេះ យើងបានជួបប្រទះនូវបំណែកជើងក្រាន ឬចង្ក្រានមួយចំនួនធ្វើអំពីដីដុត ។ ហេតុការណ៍ដ៏កម្រនេះ បានធ្វើឲ្យយើងដឹងថា នៅតាមផ្ទះអ្នកស្រុកខ្មែរក្នុងអតីតកាល ក៏ដូចក្នុងពេលបច្ចុប្បន្នកាល គឺមានការនិយមប្រើជើងក្រាន សម្រាប់ធ្វើម្ហូបអាហារ ។
ជើងក្រាន ម្តុំ អូរកែវ (១៩៩៣, ឯកសារវៀតណាម)
ការប្រើជើងក្រានមានលក្ខណៈជាទូទៅដោយប្រជាជនខ្មែរ ក្នុងសម័យនគរភ្នំ ហើយឧបករណ៍នេះមិនបាននាំចូលពីប្រទេសឥណ្ឌា ឬប្រទេសណាឡើយ ។ នៅក្នុងសង្គមឥណ្ឌា នាសម័យបុរាណមិនមានប្រភេទជើង ក្រានដូចខ្មែរឡើយ តែផ្ទុយទៅវិញ នៅតាមគេហដ្ឋាន នៅម្តុំអូរកែវ ជើងក្រានបែបខាងលើនេះ ត្រូវបានបង្កើតឡើង ហើយប្រើប្រាស់នៅរវាងសតវត្សរ៍ទី៥មុនគ្រិស្គសករាជ ដល់ទី៥ នៃគ្រិស្កសករាជ -នេះបើសំអាងលើការតាំងកាលបរិច្ឆេទខាងបុរាណវិទ្យាកាលពីឆ្នាំ ១៩៦៣ កន្លងមក ។
ជើងក្រាន សម័យទំនើប, កំពង់ចាម (២០០០)
ការជួញដូរជើងក្រាននៅភ្នំពេញ (២០១០)
ផ្អែកតាមការសិក្សាប្រៀបធៀប យើងអាចបញ្ជាក់ថា ក្រៅពីកុលាលភាជន៍គ្រប់ប្រភេទនាសម័យវប្បធម៌នគរភ្នំ ចង្ក្រានបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរយើង ៕ (ម.ត្រាណេ)