Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​២​នាក់ និង​ដកហូត​គ្រឿងញៀន​១៩​កញ្ចប់​

spot_img

​កណ្តាល​៖ កម្លាំង​ប៉ុស្តិ៍នគរបាល​ដើម​មៀន បានចេញ​ល្បាត នៅក្នុង​ភូមិសាស្ត្រ​ខ្លួន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ ព្រមទាំង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា មេ​តំ​ហេ្វ​តា​មីន ម៉ា​ទឹកកក ICE សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១៩​កញ្ចប់ ( មធ្យម​០១​កញ្ចប់ តូច​១៨​កញ្ជប់​)​កាលពី​វេលា​ម៉ោង​១៣​និង​១១​នាទី​រសៀល ថ្ងៃទី​២៥ ខែតុលា ២០១៧ នៅផ្ទះ​ជនសង្ស័យ ចំណុច​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​ជនសង្ស័យ​០២​នាក់ (​ឃាត់ខ្លួន​) ៖-​ឈ្មោះ​ជឹម ឌី​ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​២-​ឈ្មោះ​ភាព (​គេចខ្លួន​)​វត្ថុតាង​ចាប់យក​រួមមាន ៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា មេ​តំ​ហេ្វ​តា​មីន ម៉ា​ទឹកកក ICE សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១៩​កញ្ចប់ ( មធ្យម​០១​កញ្ចប់ តូច​១៨​កញ្ជប់​),​ជញ្ជីង​តូច​ប្រើរ​ថ្ម​អេ​ឡិច​ត្រូ​និ​ច​ចំនួន​១​ប្រអប់​ដាក់​ឥ​វ៉ាន់​ចំនួន​១,​កេះ​ដែក​ចំនួន​០១ និង​ថង់​សម្រាប់​វេច​ខ្ចប់​មួយចំនួន ។​

​មុនពេល​ឃាត់ខ្លួន​កម្លាំង​ប៉ុស្តិ៍នគរបាល​ដើម​មៀន បានចេញ​ល្បាត នៅ​ក្នង​ភូមិសាស្ត្រ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​ក៏បាន​ទទួល​ពត៌មាន​ពី​ប្រជា​ពល​រដ្ន​ឈ្មោះ ពោ​ជ ស្រី​អន អាយុ​១៨​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជនសង្ស័យ​ថា ប្តី​ខ្លួន​បាន​ប្រើប្រាស់​គ្រឿងញៀន​និង​យក​គឿង​ញៀន​មក​ទុក​ក្នុងផ្ទះ​របស់ខ្លួន​ទៀត​ក្រោយពី​ទទួលបាន​ពត៌មាន​លោកនាយ​ប៉ុស្តិ​ក៍បាន​ស្វែងរក​ជនសង្ស័យ​ដល់​កន្លែង​ផឹកស៊ី​តែ​មិនឃើញ​ក៏បាន​ដាក់​កំលាំង​តាមដាន​នៅផ្ទះ​ជនសង្ស័យ​ពេលដែល​ជនសង្ស័យ​ត្រលប់​មកវិញ កម្លាំង​យើង​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ហើយ​ឆែកឆេរ ក៏បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១៩​កញ្ចប់​ហើយ​យកមក​ប៉ុស្តិ៍​ដើម​មៀន​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ សំណាង​

 

spot_img
×