ព្រោះតែរឿងអាស្រូវនៃការធ្វើឲ្យបែកធ្លាយព័ត៌មានរបស់អ្នកប្រើប្រាស់ facebook ជាង ៥០លាននាក់ បង្ខំឲ្យស្ថាប័ននេះធ្វើការទិញទំព័រផ្សាយពាណិជ្ជកម្មលើកាសែតធំៗរបស់អង់គ្លេស និងអាមេរិក គ្រាន់តែដើម្បីចុះផ្សាយ “លិខិតសុំទោស” ប៉ុណ្ណោះ។
នេះជាការសម្រេចចិត្តចាយលុយច្រើនមួយរបស់ Mark Zuckerberg ដើម្បីសុំទោសអ្នកប្រើប្រាស់ facebook ហើយក៏សំដៅបន្ធូរចំណងទាក់ទងដែលធ្លាប់មាន “បញ្ហា” រវាង facebook និងសារព័ត៌មាន ដែលធ្លាប់កើតមានអស់កាលយូរឆ្នាំផងដែរ។
បណ្តាសារព័ត៌មានដែល facebook ទិញទំព័រពាណិជ្ជកម្មថ្លៃបំផុត ហើយថ្លៃផ្សាយពាណិជ្ជកម្មវាក៏មិនថោកដែរ ក្នុងនោះ The Observer, The Mail on Sunday, Sunday Times, Sunday Telegraph, Sunday Mirror, Sunday Express អង់គ្លេស និង The New York Times, Washington Post, Wall Street Journal ។ លើទំព័រផ្សាយពាណិជ្ជកម្មដែល facebook ទិញ ពុំឃើញមានការចុះផ្សាយពាណិជ្ជកម្មអ្វីរបស់ facebook ទេ ប៉ុន្តែវាជាលិខិតសុំទោសដែលមានបោះពុម្ព logo facebook ព្រមទាំងមានហត្ថលេខារបស់ Mark Zuckerberg៕ ចន្ទ្រា