Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ បញ្ជា​ដក​ទូរស័ព្ទ​ពី​ទណ្ឌិត មា​ជ សុវណ្ណារ៉ា​

​​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨​នេះ ក្នុង​កម្មវិធី​ប្រគល់​សញ្ញាបត្រ​ដល់ និស្សិត​សកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប នា​វិទ្យាស្ថាន​ជាតិ​អប់រំ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បញ្ជា​ឲ្យ​នគរបាល​ដក​ទូរស័ព្ទ​ពី មា​ជ សុវណ្ណារ៉ា ជាបន្ទាន់ ត្រឹម​មួយ​ម៉ោង​ទៀត​។​

​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ថា លោក មា​ជ សុវណ្ណារ៉ា ជាប់គុក​គ្មាន​ថ្ងៃ​ចេញ​នោះឡើយ ហើយ​ត្រូវ​ឆែក​ទាំងអស់​តើ​បាន​ទាក់ទង​ទៅ​ណា​ខ្លះ​នា​ពេលកន្លងមក​។ សម្តេច​តេជោ ហ៊ុន សែន បាន​ចោទសួរ​ទៅ​មេ​គុក​ថា តើ​ហេតុអ្វី​បានអនុញ្ញាត​ឲ្យ មា​ជ សុវណ្ណារ៉ា និយាយ​ទូរស័ព្ទ​។ សម្តេច​តេជោ ថ្លែងថា បើ​មាន​ការនិយាយ​ទៀត នឹង​ដក​ទាំង​មេ​នគរបាល​ថែមទៀត​ផង​។ សម្តេច​តេជោ ហ៊ុន សែន សួរ​រក​មុខ​មន្ត្រី​នគរបាល​រូប​ណា ដែល​យក​ទូរស័ព្ទ​ទៅ​ឲ្យ​លោក មា​ជ សុវណ្ណារ៉ា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ដាក់​ចេញ​គោលការណ៍ ២​អត់ ១​មាន​សម្រាប់​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ពីរ​អត់​នោះ គឺ​អត់​ចរចា អត់​លើកលែងទោស និង​មាន​ការបោះឆ្នោត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ចោទសួរ​ទៅ​មេ​គុក​ថា តើ​ហេតុអ្វី​បានអនុញ្ញាត​ឲ្យ មា​ជ សុវណ្ណារ៉ា និយាយ​ទូរស័ព្ទ​។ សម្តេច​តេជោ ថ្លែងថា បើ​មាន​ការនិយាយ​ទៀត នឹង​ដក​ទាំង​មេ​នគរបាល​ថែមទៀត​ផង​៕​ ដោយ ៖ បញ្ញា​ស័ក្តិ​

×