សេះពូជប្រណាំងសុទ្ធសាធរបស់មហាក្សត្រយានី Elizabeth II បាននាំមកនូវប្រាក់ចំណូល៨,៨លានដុល្លារ ក្នុងអំឡុងពេលប្រណាំង៣០ឆ្នាំកន្លងមក។
មហាក្សត្រអង់គ្លេសអង្អែលសេះប្រណាំង Dartmouth
ប្រភពCNN ថ្ងៃទី ២៥/១០កន្លងមក មហាក្សត្រយានី Elizabeth II បានក្លាយជាម្ចាស់សេះប្រណាំង ទី១១ នៅអង់គ្លេសក្នុងអំឡុង៣០ឆ្នាំកន្លងមក ហើយបានទទួលប្រាក់រង្វាន់នៃជោគជ័យទាំងនោះដល់ទៅ 8,8 លានដុល្លារ ។
ឆ្នាំ២០១៦ គឺជាឆ្នាំដែលព្រះអង្គទទួលបានប្រាក់រង្វាន់ច្រើនជាងគេ គឺដល់ទៅ 731.413 ដុល្លារ ដែលជាប្រាក់រង្វាន់បានមកពីការប្រណាំងសេះ។ ក្នុងអំឡុង១០ខែ នៃឆ្នាំ២០១៧នេះ សេះប្រណាំងរបស់ព្រះអង្គទទួលបានជ័យជំនះ២០លើក និងនាំមកនូវប្រាក់រង្វាន់ 542.531ដុល្លារ។ សេះប្រណាំងល្អបំផុតរបស់ព្រះអង្គឈ្មោះ Dartmouth។
មហាក្សត្រយានីអង់គ្លេសជិះសេះ Windsor ព្រះអង្គមានការងប់ងល់ជាមួយសេះតាំងពីនៅតូចម្លេះ មហាក្សត្រយានីអង់គ្លេសនៅបានថ្វាយកាដូរពូជសេះShetland ពេលមានព្រះជន្ម៤ឆ្នាំ ហើយតាំងពីនោះមកព្រះក៏ជក់ចិត្តស្រឡាញ់សេះ ។ ពេលធំឡើងព្រះអង្គបានក្លាយជាអ្នកប្រណាំងសេះដ៏ចំណាន ហើយច្រើនចូលរួមក្នុងពិធីនានា ដោយអង្គុយលើខ្នងសេះ ៕ ដោយ ៖ សូយន