Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិទ្យាសាស្ត្រ​រកឃើញ​បំណែក​ឆ្អឹង ក្នុង​មឈូស​អេ​ហ្សី​ប​អាយុកាល ២.៥០០​ឆ្នាំ​

spot_img

អ្នក​វិជ្ជា​សាស្ត្រ​នៅក្នុង​ប្រទេស​អូស្ត្រាលី បាន​រកឃើញ​បំបែក​ឆ្អឹង​របស់​សាកសព​ដែល​គេ​រក្សាទុក (Mummy) នៅ​ក្នុង​មឈូស​ថ្ម​ដែល មាន​អាយុ កាល ២.៥០០​ឆ្នាំ​។ មឈូស​ថ្ម​នោះ​កាលពី​មុន ត្រូវបាន​​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា​មិនមាន​អ្វី​នៅក្នុង​នោះ​ទេ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ថ្ងៃ​​ពុធ ទី ២៧ ខែ​មិនា​នេះ​។​

​មឈូស​ថ្ម​អាយុ​រាប់ពាន់​ឆ្នាំ​នោះ ត្រូវបាន​គេ​រក្សាទុក​នៅ​សារមន្ទីរ​នៃ​សកល​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​​ស៊ីត​នី អស់​រយៈពេល​ជាង ១៥០​ឆ្នាំ​មកហើយ​។​

​កាលពី​ឆ្នាំមុន អ្នកវិទ្យាសាស្ត្រ​បាន​បើក​វា​មើល ហើយ​ពួកគេ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់​ពី​បានឃើញ​ឆ្អឹង​ជើង និង​ឆ្អឺងមនុស្ស ផ្នែ​កផ្សេងៗ​ទៀត​។​

​អ្នកស្រាវជ្រាវ​បាន​និយាយថា បំណែក​ឆ្អឺង​ទាំង​នោះ​ប្រហែល​ត្រូវបាន​បំផ្លាញ​ដោយ​ជន​គាស់​ផ្នូរ​ដើម្បី​​រក​វត្ថុ​មានតម្លៃ​។​

​អ្នកជំនាញ​បានឲ្យដឹងថា ពួកគេ​នឹង​ព្យាយាម​កំណត់​អត្ថ​សញ្ញាណ​របស់​សាកសព​នៅក្នុង​នោះ ទោះ​បំបែក​ឆ្អឹង​ត្រូវបាន​បំផ្លាញ​ដោយ​អ្នក​គាស់​ផ្នូរ​ក៏ដោយ​។ ឆ្អឹង​ប្រមាណ​តែ ១០​ភាគរយ​ប៉ុណ្ណោះ​ត្រូវ​គេ​រក​​ឃើញ​នៅក្នុង​មឈូស​។​

​សូមបញ្ជាក់​ថា មឈូស​អាយុកាល ២.៥០០​ឆ្នាំនេះ​គឺ​ស្ថិតក្នុង​ចំណោម​មឈូស ៤​ដែល​ត្រូវបាន​គេ​យក​មកពី​ប្រទេស​អេ​ហ្សី​ប​ក្នុង​ឆ្នាំ ១៨៦០​៕ សុភ័ក្ត្រ

spot_img
×