អ្នកនិយមបណ្តាញអ៊ិនធើណេត គប្បីចាំពាក្យទូន្មាន១ថា ពុំគប្បីឆាប់ជឿពីអ្វីៗដែលគេ “ដាក់បង្ហាញ” ឲ្យសោះ។ ជាអាទិ៍ ការបង្ហោះឃ្លីបធ្វើឲ្យត្រីងាប់រស់ឡើងវិញ បានធ្វើឲ្យមានភាពច្របូកច្របល់ភ័យខ្លាច…។ល។
“ចិនបដិសន្ធិត្រីងាប់”
ដោយឡែកចំពោះរឿងនេះ គ្រាន់តែអះអាងប្រាប់ប្រិយមិត្តថា ពុំមានឱសថ ឬវិធីណាមួយអាចប្រោះសត្វងាប់ឲ្យរស់ឡើងវិញបានទេ។ សមត្ថភាពវេជ្ជសាស្ត្របច្ចុប្បន្នទោះបីជឿនលឿន តែពុំឈានដល់ដំណាក់កាលនេះឡើយ កុំថាឡើយចំពោះឈ្មួញជួញដូរ…ត្រីនោះ។
បញ្ហាទី២ គឺចេះគ្រាន់តែជាវិធីបង្កកត្រី ដែលត្រូវបានគេអនុវត្តយ៉ាងទូលំទូលាយ។ គោលបំណងនៃការអនុវត្តវិធីសាស្ត្រនេះគឺដើម្បី ដឹកជញ្ជូនត្រីក្នុងរយៈចម្ងាយឆ្ងាយ តែរក្សាបានគុណភាព “ស្រស់ៗ” ដដែល។
ប្រទេសមួយដែលនៅឆ្ងាយ ហើយខ្សត់ត្រី គេតែងប៉ងចង់បរិភោគត្រីដែលនៅ “រស់រវើក”។
ក្នុងធម្មជាតិវាពុំមែនជារឿងប្លែកតាំងពីយូរយារមកហើយ ខណៈពេលរដូវព្រិលធ្លាក់ ត្រីវបានត្រូវបង្កកក្នុងបឹងបួរ ទន្លេ ហើយពេលរដូវទទឹកកករលាយនោះវាបែរជាហែលលេងធម្មតាវិញ។ តាមការសិក្សារបស់សកលវិទ្យាល័យ Queen នៅ Canada ធ្វើឡើងនៅឆ្នាំ ២០០៤ ឲ្យដឹងថា មានត្រីប្រភេទខ្លះ ដែលក្នុងចំណោមពួកវា មានប្រូតេអ៊ីនជួយឲ្យរស់បានក្នុងសីតុណ្ហភាពដ៏ឆាប់បំផុត។
ចុងក្រោយអ្នកវិទ្យាសាស្ត្រទូន្មានថា ៖ គួរគប្បីប្រើប្រាស់អ៊ិនធើណេត ដោយមានមនសិការ ហើយត្រួតពិនិត្យពី “ភាពសុក្រិត”របស់វាមុនធ្វើការចែករំលែក ពុំនោះសោតអ្នកអាចក្លាយជា “ភ្នាក់ងារមិនមានកម្រៃ” បម្រើឲ្យមហិច្ឆិតារបស់កេងប្រវ័ញ្ចរបស់ជនទុច្ចរិតហើយ៕ ដោយ ៖ សូយន