Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្រង​រូបភាព​ដែល​បង្ហាញឲ្យឃើញ​ពី​របៀប​បញ្ជាក់​ក្តី​ស្នេហ៍ គួរឲ្យខ្លាច​បំផុត​លើ​លោក​

​អ្នកជំនាញ​ថតរូប​ជនជាតិ​បារាំង Eric Lafforgua បាន​ថត​ផ្តិត​យក​រូបភាព​ដើម្បី​បញ្ជាក់​អំពី​ខឿនវប្បធម៌​ចម្លែក​អស្ចារ្យ​មួយ​របស់​ជនជាតិ Hamar នៅ​ទន្លេ Omo ប្រទេស Ethiopia​។​

​ជំនឿ​ធ្វើ​ឲ្យ​ផ្ទុះ​កំហឹង​ឬ​រត់គេច​ពេល​បុរស​កាន់​រំពាត់​វាយ​លើ​ខ្នង​ស្ត្រី​នៃ​កុលសម្ព័ន្ធ Hamar នេះ បែរ​ជា​សំណូមពរ​ឲ្យ​បុរស​នោះ​វាយ​បន្ថែម​ទៀត​រហូតដល់​ខ្នង​របស់​ពួកគេ​ត្រូវ​ហូរឈាម ត្រូវ​បន្សល់ទុក​នូវ​សម្លាក​ធំៗ​លើ​រាងកាយ ។ បច្ចុប្បន្ន​នេះ​មាន​ជនជាតិ Hamar ២០.០០០​នាក់ កំពុង​រស់នៅ​ទន្លេ Omo ភាគ​និរតី Ethiopia ជាប់​នឹង​ប្រទេស Kenya និង Nam Sudan ។​

​នារីៗ​ទាំងនេះ​ស្ម័គ្រចិត្ត​ឲ្យគេ​វាយ​រួច​នាំគ្នា​បង្អួត​ពី​សម្លាក​បន្សល់​ទុក​ក្នុង​ក្តី​មោទនភាព ។​

​សម្លៀក​បំពាក់ និង​គ្រឿងសំអាង​របស់​ស្ត្រី​ក្នុង​កុលសម្ព័ន្ធ​នេះ ប្រកប​ដោយ​ពណ៌​សម្បុរ​ឆើតឆាយ​។​

​បុរស​ជនជាតិ Hamar ចំណាយ​ពេលវេលា​ច្រើន​ចិញ្ចឹមសត្វ ដើម្បី​យក​លុយ​រក​ប្រពន្ធ ហើយ​តាម​ទម្លាប់​របស់​កុលសម្ព័ន្ធ​នេះ​បណ្តា​ការ​មានតម្លៃ​ប្រហាក់ប្រហែល​នឹង​ពពែ ៣០​ក្បាល និង​គោ ២០​ក្បាល ។ ក្រោយពេល​រៀបការ​ស្ត្រី​ក្នុង​កុលសម្ព័ន្ធ​នេះ ក៏​ត្រូវ​បំពេញ​ការងារ​ជាច្រើន ដូចជា​ដាំ​ស្រូវ និង​ថែទាំ​ពួកក្មេងៗ ។

​បុរស​ជនជាតិ Hamar ម្នាក់​ពេល​ពេញវ័យ​ត្រូវ​ឆ្លងកាត់​ពិធី​លោត​ផ្លោះ​គោ​១៥​ក្បាល ដែល​ត្រូវ​គេ​យក​លាមក​គោ​មក​លាប​ពីលើ​ឲ្យ​រអិល។​

​ក្នុង​ពិធី​នេះ សាច់ញាតិ​ដទៃទៀត​របស់​ពួកគេ​ដែល​ជា​ស្ត្រីភេទ នឹង​ត្រូវ​វាយ​រហូត​បែក​ឈាម​ដើម្បី​បង្កើត​ជា​បំណុល​ឈាម​បង្ខំ​ឲ្យ​ពួកគេ​ត្រូវ​ចងចាំ ហើយ​សង​គុណបំណាច់​ម​ក​វិញ​នា​ថ្ងៃ​អនាគត​។​

​សម្លាក​ទាំងឡាយ​ដែល​ក្រាស់ឃ្មឹក ដែល​ប្រែ​ពី​ពណ៌​ក្រហម​លាយ​ខ្មៅ របស់​ស្ត្រី​នៃ​កុលសម្ព័ន្ធ Hamar Ethiopia បាន​ស្រាយ​បញ្ជាក់​ពី​ការរង​រំពាត់​បែក​សាច់ ។​

​ស្ត្រី Hamar ច្រើន​តុបតែង​ខ្លួន​ដោយ​កង​គ្រប់​ពណ៌ តែ​ល្អ​ជាងគេ​នោះ​គឺ​សម្លាក​បន្សល់​ទុក​លើ​ស្បែក​។​

​ក្រោយពេល​បំពេញការងារ​ស្រែ​ចម្ការ​រួច ស្ត្រី​ពីរ​នាក់​នេះ កំពុង​ចែករំលែក​គ្នា​នូវ​ស្នាមញញឹម ។​

​ស្ត្រី​ជនជាតិ Hamar រាំរែក​សប្បាយ​ក្នុង​ពិធីបុណ្យ​ ៕ ចន្ទ្រា

×