Friday, February 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយឃើញពូម្ចាស់​កាបូប ភ្លេច​លុយ​រាប់​ពាន់​ដុល្លារ ជូន​លុយ​សារ​គុណ​ត្រឹម 20$ ស្រាប់​តែ​មហាជន​រិះ​គន់​ថា​…

ជឿជាក់ថា ប្រិយមិត្តជាច្រើនបានដឹងហើយ ពីទង្វើដ៏គំរូរបស់បុរសអ្នករត់កង់បីឥណ្ឌាម្នាក់ ដែលបានធ្វើឲ្យមហាជនសម្តែងនូវការកោតសរសើរជាខ្លាំង ដោយសារតែគាត់ជាមនុស្សមានចិត្តល្អដ៏ស្មោះត្រង់ មិនមានសេចក្តីលោភលន់ចង់បានរបស់ទ្រព្យអ្នកដទៃ មកធ្វើជារបស់ខ្លួន ដោយគាត់បានយកកាបូបលុយ និងទូរស័ព្ទ ដែលភ្ញៀវភ្លេច ស្វែងរកយកជូនដល់ដៃភ្ញៀវវិញទាំងអស់ ដោយគ្មានបាត់មួយរៀលនោះទេ។

ដោយឡេក ក្រឡេកមករូបភាពជូនរបស់វិញ ឃើញថានៅក្នុងកាបូបនោះ មានលុយមិនតិចពាន់ដុល្លារទេ និងទូរស័ព្ទវិញរហូតដល់ចំនួន២គ្រឿង ហើយក៏ប្រហែលថ្លៃៗផងដែរ។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Lyhour Kompongchhnang ដែលជាអ្នករត់កង់បីឥណ្ឌា និងជាមនុស្សល្អកម្ររក បានបង្ហោះឲ្យដឹងថា៖ «ខ្ញុំបានប្រគល់លុយ និងរបស់ជូនគាត់វិញហើយ ហើយក៏សូមអរគុណដល់គាត់ដែលបានជូនសារគុណខ្ញុំ២០$»។

តែយ៉ាងណាមិញ ក្រោយឃើញពូម្ចាស់កាបូបលុយ ជូនសារគុណដល់គាត់ត្រឹម 20$ បែបនេះ ស្រាប់តែមានមតិជាច្រើន បានសម្តែងការមិនសប្បាយចិត្តនោះទេ និងបានរិះគន់ថា «តើសមទេ ភ្លេចរបស់រាប់ពាន់ដុល្លារ ឲ្យគ្នា 20$ ដុល្លារ ហើយឲ្យថតធ្វើជាគំរូទៀត, ហុឹម.. 20$ អស់កម្លាំងរលីង, លុយមិនចេះតិច ជូនគ្នា20$ កំរិះម៉េសពូ ចុះបើអ្នកផ្សេងដែលមិនមែនគាត់ គេរើសហើយយកទៅបាត់ ពូក៏មិនដឹងទៅរកឯងណាដែរ គួរតែជូនអោយសមនឹងភាពស្មោះត្រង់របស់គាត់ បើខ្ញុំជាគាត់ខ្ញុំជូនច្រើនជាងហ្នឹង,…។ តែយ៉ាងណា ក៏មានអ្នកឆ្លើយតបទៅកាន់មតិរិះគន់ថា ២០ដុល្លារ ក៏មិនតិចដែរបង សម្រាប់មនុស្សមិនលោភលន់ចង់បានទ្រព្យអ្នកដទៃដូចគាត់ ជឿអុីចឹងអត់…។

គួរបញ្ជាក់ផងដែរថា ពូម្ចាស់របស់ដែលបានភ្លេច គឺគាត់ហៅជិះធម្មតាប៉ុណ្ណោះ ដោយពុំធ្វើការ Booking តាមរយៈក្រុមហ៊ុនហៅជិះនោះទេ ដែលពិតជាហានិភ័យបំផុត នៅពេលដែលយើងភ្លេចរបស់ ដោយមិនដឹងទៅរកឯណានោះទេ តែនេះចាត់ទុកជាសំណាងហើយ ដែលគាត់ប៉ះចំមនុស្សល្អបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង