Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅយប់នេះ ច្រក​ព្រំ​ដែន​ខេត្ត​បន្ទាយ​មានជ័យ នឹង​បេីក​ដំណេីរ​ការ​ឡេីង​វិញ​ហេីយ ខណៈ​អាជ្ញាធរ​ត្រៀម​រួចរាល់ ទទួល​ពលករ​ច្រើន​រយ​នាក់​ជាប់​គាំង

នេះបើយោងតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ជាពិសេសអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ ឲ្យដឹងថា វិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនរយៈពេល ១៤ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលក្នុងសហគមន៍កូវីដ-១៩ ប្រភេទដែលតា(Delta) នឹងត្រូវបញ្ចប់នៅម៉ោង ២៣:៥៩នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

ដូចនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងបេីកដំណើរការព្រំដែនឡើងវិញ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១ តទៅ។

សូមបញ្ជាក់ថា តាមរយៈការបើកឲ្យដំណើរការឡើងវិញនេះផងដែរ កងកម្លាំងនៅខេត្តបន្ទាយមានជ័យ ក៏បានត្រៀមរថយន្តរួចរាល់ ក្នុងការដឹកពលករខ្មែរជាច្រើនរយនាក់ ដែលកំពុងជាប់គាំងនៅព្រំដែនក្នុងទឹកដីប្រទេសថៃ ដើម្បីអាចចូលមកក្នុងប្រទេសកម្ពុជាវិញ ហើយបន្ទាប់មក នឹងដឹកពួកគេទៅកាន់ស្រុកកំណើត នៃខេត្តរបស់ពួកគេរៀងៗខ្លួន ដើម្បីធ្វើីចត្តាឡីស័ក និងក៏ដូចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩​​ ជូនពួកគេផងដែរ៕ រក្សាសិទ្ធិ៖ លឹម ហុង

×