Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញស្ថានីយប្រេងឥន្ធនៈ៣ទីតាំង លក់មិនគ្រប់លីត្រ

spot_img

តាកែវ៖ ក្នុងគោលបំណងការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុចរិត មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) ខេត្តតាកែវ បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូ ប្រេងឥន្ធនៈបានចំនួន ៧ទីតាំងបន្ថែមទៀត ។ ​

ក្នុងចំណោម ស្ថានីយ/ដេប៉ូចំនួន៧ សមត្ថកិច្ច បានរកឃើញដេប៉ូចំនួន៣​ នៅខេត្តតាកែវ ប្រកបអាជីកម្មមិនស្មោះត្រង់ ដែលមិនអនុលោមតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ យោងតាមច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ចំពោះអំពើមិនសុចរិតទាក់ទងនឹងទំនិញ សេវា ឬការអះអាងដោយបំភាន់ ត្រូវទទួលការព្រមានជាលាយលក្ខណ៍អក្សរ ចំពោះបុគ្គលណា ដែលប្រព្រឹត្តអំពើមិនសុចរិត ពាក់ព័ន្ធនឹងទំនិញ សេវា ឬការអះអាងដោយបំភាន់។

ក្នុងករណីទទួលរងនូវការព្រមានជាលាយលក្ខណ៍អក្សរម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើស ត្រូវព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណ។ ក្រៅពីនេះ ក៏ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់រហូតដល់ ២០ ០០០ ០០០(ម្ភៃលាន)រៀល ចំពោះអំពើល្មើសពាក់ព័ន្ធនឹងគុណភាព និងប្រភពដើមនៃទំនិញ៕

spot_img
×