Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ងាយៗ! រហ័ស ចំណេញពេល បង់ប្រាក់ថ្លៃសិក្សាបុត្រធីតា របស់លោកអ្នក តាមអេស៊ីលីដាម៉ូបាល

ភ្នំពេញ៖ បវេសនកាល មកដល់ តើ ត្រូវការបង់ប្រាក់ថ្លៃសិក្សាបុត្រធីតារបស់លោកអ្នកមែនទេ? កុំភ្លេចសួរករក អេស៊ីលីដាម៉ូបាល ងាយស្រួល លឿនរហ័ស ចំណេញពេលវេលា ដើម្បីបង់ប្រាក់ថ្លៃសិក្សាបុត្រធីតារបស់លោក​អ្នកនៅតាមសាលារៀនមួយចំនួន ដែលជាដៃគូរបស់ធនាគារ អេស៊ីលីដា។

បង់ប្រាក់ថ្លៃសិក្សាបុត្រធីតា របស់លោកអ្នក តាមអេស៊ីលីដាម៉ូបាល ធ្វើឲ្យចំណេញពេលវេលា មិនបាច់ធ្វើដំណើរទៅបង់ផ្ទាល់ដល់ទីកន្លែង កាត់បន្ថយការជួបជុំគ្នា ដែលនាំឲ្យមានហានិភ័យក្នុងការរីករាលដាលឆ្លងកូវីដ១៩ និងមិនព្រួយបារម្ភឲ្យប្រាក់ទៅកូនបង់ថ្លៃសាលារៀនដោយផ្ទាល់។ ធនាគារ អេស៊ីលីដា មានដៃគូជាច្រើនក្នុងទូទាត់ប្រាក់ (ការបង់ប្រាក់) មិនត្រឹមតែហាងលក់ទំនិញប៉ុណ្ណោះទេ រាប់ទាំងសាលារៀនឯកជនជាច្រើនទៀត។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា នៅ​លើអេស៊ីលីដាម៉ូបាល មានបំពាក់នូវមុខងារយ៉ាងច្រើន ដែលអតិថិជនអាចប្រើបានសឹងតែមិនចាំបាច់អញ្ជើញមក​ការិយាល័យរបស់ធនាគារអេស៊ីលីដា ដែលអតិថជនគាត់អាចធ្វើកិច្ចការសព្វបែបយ៉ាងនៅលើអែបហ្នឹងបាន។

 

គួរបញ្ជាក់ថា ការប្រើប្រាស់អេស៊ីលីដាម៉ូបាល គឺពិតជាជួយលោកអ្នក កាត់បន្ថយការកាន់ក្រដាស់ប្រាក់ដោយផ្ទាល់ ការប្រាស្រ័យទាក់ទង ឬជួបជុំគ្នាដោយមិនចាំបាច់ ដើម្បីការពារការការឆ្លងជំងឺកូវីដ១៩ ហើយថែមទាំងចំណេញ​ពេលវេលា ថវិកា និងកាត់បន្ថយភាពមមាញឹករបស់អ្នកបានយ៉ាងច្រើនទៀតផង៕

រក្សាសិទ្ធដោយ៖ CEN

×