Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជា​អ៊ី​ន​ធើ​ណេត​កំពុង “​រំជើបរំជួល” ព្រោះ​តែ​កូនស្រី​ពៅ​របស់ Bill Gates

spot_img

ជា​ឱកាស​មួយ​ដ៏​កម្រ​ដែល​មហាសេដ្ឋី​បច្ចេកវិទ្យា Bill Gates បាន Post រូបថត​មួយ​ដែល​ខ្លួន​លោក​ថត​ជាមួយ​កូនស្រី​ពៅ Phoebe លើ​គេហទំព័រ Facebook ឯកជន​។ ភ្លាមៗ​នោះ​វា​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​គ្រប់​មជ្ឈដ្ឋាន​។​

​មហាសេដ្ឋី Bill Gates និង​កូនស្រី Phoebe

​ក្នុងអំឡុងពេល ១០​ម៉ោង​ប៉ុណ្ណោះ ចាប់ផ្តើម​ពី​រូបភាព​នេះ​កាលពី​ថ្ងៃ​ទី ២៨ មីនា មាន​មនុស្ស​ប្រមាណ ៥០.០០០ Like សរសើរ​ពី​ភាពស្រស់ស្អាត និង​មុខ​មាន​អំណោយទាន​របស់​នាង​តូច Phoebe Adele Gates (​ត្រឹម​ខែកញ្ញា ឆ្នាំនេះ នាង​មាន​អាយុ ១៦​ឆ្នាំ​)​។​

​អម​ដោយ​រូបភាព​ខាងលើ លោក Gates សរសេរថា កូនស្រី​ពៅ​យើងខ្ញុំ​អាន​សៀវភៅ​គ្រប់​ប្រភេទ ហើយ​ពួក​ខ្ញុំ​គាំទ្រ​អ្នកនិពន្ធ​សៀវភៅ​ឈ្មោះ John Green ។​

​គួររំលឹកថា Phoebe ជា​កូនស្រី​ពៅ​របស់​គ្រួសារ Gates នាង​មាន​បងស្រី​ម្នាក់​គឺ Jennifer Katharine Gates ដែល​ឆ្នាំ​នេះ​មាន​អាយុ ២១​ឆ្នាំ ៕

spot_img
×