Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅឆមាសទី ១ឆ្នាំ ២០២១នេះ ការចុះបញ្ជីយានយន្ត មានការធ្លាក់ចុះជាង ៧%

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹង​ថា ក្នុងរយៈពេល ៦ខែ ឆ្នាំ ២០២១នេះ ការចុះបញ្ជីរយានយន្តមានចំនួនសរុប ២៤៨.៨៥០ គ្រឿង មានការធ្លាក់ចុះប្រមាណ ៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០។

លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឱ្យដឹងថា ការធ្លាក់ចុះនៃការចុះបញ្ជីយានយន្តនានេះ គឺបណ្តាលមកពីផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ១៩ ពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

លោកបន្តថា ក្រសួង បានធ្វើប្រតិភូកម្មមុខងារនេះទៅថ្នាក់ក្រោមជាតិ គឺទៅរាជធានី-ខេត្តក្រុង ដើម្បីឲ្យការផ្តល់នូវសេវាសាធារណៈកាន់តែជិតប្រជាពលរដ្ឋ ដែលបង្កភាពងាយស្រួលដល់ពួកគាត់ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋធ្វើការចុះបញ្ជីយានយន្តឲ្យបានច្រើន ហើយត្រឹមត្រូវតាមច្បាប់បានកំណត់។

បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បាននិងកំពុងបន្តយន្តការមួយចំនួន ដើម្បីជំរុញឲ្យការផ្តល់នូវសេវាសាធារណៈកាន់តែមានប្រសិទ្ឋភាព ដោយក្រសួង បានពង្រីកនូវមណ្ឌលផ្តល់សេវាសាធារណៈនៅតាមរាជធានី-ខេត្តមួយចំនួន ដូចជានៅក្នុងរាជធានីភ្នំពេញ មាន៤កន្លែង មាននៅផ្សារ អ៊ីអន១ អ៊ីអន២ ផ្សារជីបម៉ុង និងមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងផ្ទាល់។ ហើយនៅខេត្តសៀមរាប មាន ១កន្លែងផងដែរ។

ស្ថិតិអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានបង្ហាញឱ្យដឹងថា គិតចាប់ពីឆ្នាំ ១៩៩០ រហូតមកដល់ខែកក្កដា ឆ្នាំ ២០២១នេះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទទួលការចុះបញ្ជីយានយន្តនៅទូទាំងប្រទេស បានចំនួនសរុបប្រមាណ ៦.១៣២.២០០យានយន្ត ក្នុងនោះ មានរថយន្តចំនួន ៩២០.២០០គ្រឿង និងទោចក្រយានយន្តចំនួន ៥.២១២.០០០គ្រឿង៕

រក្សាសិទ្ធដោយ៖ CEN

×