ភ្នំពេញ៖ ឥឡូវនេះ អតិថិជនអាចបើកគណនីធនាគារអេស៊ីលីដាពីទូរស័ព្ទដៃរបស់លោកអ្នកបាន តាមរយៈ អេស៊ីលីដាម៉ូបាល ដែលកាន់តែទំនើប ងាយស្រួល និងទាន់សម័យ។ លោកអ្នកអាចបើកគណនីធនាគារ គ្រប់ទីកន្លែង គ្រប់ពេលវេលា បានដោយខ្លួនឯង តាមអេស៊ីលីដាម៉ូបាល នៅលើទូរស័ព្ទដៃ។
ប្រភេទគណនីធនាគារ ដែលអាចបើកតាមអេស៊ីលីដាម៉ូបាល លោកអ្នកអាចស្នើសុំបើកគណនីធនាគារ (គណនីឯកត្តជន) ជាប្រាក់រៀល និងដុល្លារអាមេរិក ដូចខាងក្រោម៖
• គណនីបញ្ញើសំចៃ រួមទាំងគណនីបើកប្រាក់បៀវត្ស
• គណនីចរន្ត
• គណនីបញ្ញើតាមតម្រូវការ
របៀបស្នើសុំបើកគណនីធនាគារ តាមអេស៊ីលីដាម៉ូបាល សូមធ្វើតាមជំហានដូចខាងក្រោម៖
១. សូមចូលម៉ឺនុយ “សំណើ / REQUESTS” នៅក្នុងអេស៊ីលីដាម៉ូបាល
២. សូមស្កេនផ្ទៃមុខ ឬស្នាមម្រាមដៃ ឬបញ្ចូលលេខសម្ងាត់
៣. ជ្រើសរើស “បើកគណនីធនាគារ / BANK ACCOUNT OPENING”
៤. បំពេញព័ត៌មានបើកគណនី រួចចុចប៊ូតុង “យល់ព្រម / OK”
៥. សំណើសុំបើគណនីរបស់លោកអ្នកបានសម្រេច។
គួរបញ្ជាក់ថា ដើម្បីដំណើរការគណនីនេះ សូមលោកអ្នកអញ្ជើញមកធនាគារ ដោយភ្ជាប់មកជាមួយនូវឯកសារសម្គាល់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព។ ហើយការដាក់ប្រាក់ចូលគណនី លោកអ្នកអាចដាក់ប្រាក់ចូលគណនី តាមរយៈការផ្ទេរប្រាក់ តាមអេស៊ីលីដាម៉ូបាល អេស៊ីលីដាអ៊ីនធើណែត ឬដាក់ប្រាក់តាមម៉ាស៊ីនដាក់-ដកប្រាក់ ឬក៏ដាក់ប្រាក់នៅតាមបញ្ជរធនាគារក៏បាន៕