Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាក្សី៖ ក្រុមតាលីបង់បានដាក់បទបញ្ជាមួយចំនួននៅជុំវិញព្រលានយន្តហោះកាប៊ុល

មេដឹកនាំតាលីបង់ថ្មីរបស់អាហ្វហ្គានីស្ថានបានដាក់បទបញ្ជាមួយចំនួននៅជុំវិញអាកាសយានដ្ឋានកាប៊ុលដែលមានភាពច្របូកច្របល់កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយបានបាញ់គ្រាប់កាំភ្លើងទៅលើអាកាស និងប្រើដំបងវាយទៅលើមនុស្សនៅទីនោះឱ្យឈរជាជួរនៅខាងក្រៅខ្លោងទ្វារធំ ៗ ហើយមិនឱ្យប្រមូលផ្តុំគ្នានៅបរិវេណនោះទេ។

សាក្សីម្នាក់បាននិយាយថា មិនមានអ្នករងរបួសធ្ងន់ទេហើយមនុស្សជាច្រើនបានមកឈរនៅមុខក្លោងទ្វារអាកាសយានដ្ឋាន។

លោកនាយករដ្ឋមន្ត្រីអង់គ្លេស Scott Morrisonបាននិយាយថា ប្រទេសអូស្រ្តាលីបានបើកជើងហោះហើរចំនួន ៤ ទៅកាន់ទីក្រុងកាប៊ុលកាលពីយប់ថ្ងៃសៅរ៍ដោយបានជម្លៀសមនុស្សជាង ៣០០ នាក់រួមទាំងជនជាតិអូស្ត្រាលី និងអ្នកកាន់ទិដ្ឋាការអាហ្វហ្គានីស្ថាន ជនជាតិនូវែលសេឡង់ ពលរដ្ឋអាមេរិក។

កាលពីថ្ងៃសៅរ៍កន្លងទៅ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានប្រាប់ពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថានឱ្យចៀសវាងការធ្វើដំណើរទៅកាន់អាកាសយានដ្ឋានក្រុងកាប៊ុលដោយលើកឡើងពីហានិភ័យសន្តិសុខនៅពេលមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាព្យាយាមភៀសខ្លួនទាំងអស់សង្ឃឹម។

មន្រ្តីណាតូនិងតាលីបង់បាននិយាយថា មនុស្សយ៉ាងតិច ១២ នាក់ត្រូវបានសម្លាប់នៅក្នុង និងជុំវិញព្រលានយន្តហោះចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន។ សាក្សីបាននិយាយថា អ្នកខ្លះត្រូវបានគេបាញ់សម្លាប់ហើយអ្នកផ្សេងទៀតបានស្លាប់ដោយសារការរត់ជាន់គ្នា។

ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា ជនជាតិអាហ្វហ្គានីស្ថានចំនួន ៧ នាក់ត្រូវបានសម្លាប់នៅក្នុងស្ថានភាពភាពវឹកវរនៅជុំវិញព្រលានយន្តហោះ។

មន្រ្តីតាលីបង់ម្នាក់បានថ្លែងប្រាប់រ៉យទ័រកាលពីថ្ងៃសៅរ៍ថា ហានិភ័យសន្តិសុខមិនអាចត្រូវបានច្រានចោលទេ ប៉ុន្តែក្រុមនេះមានបំណងធ្វើឱ្យស្ថានភាពប្រសើរឡើងនិងផ្តល់ច្រកចេញ សម្រាប់មនុស្សដែលព្យាយាមចង់ចាកចេញនៅចុងសប្តាហ៍នេះ។

លោក Taylor បាននិយាយថា សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានជម្លៀសប្រជាជនចំនួន ១ម៉ឺន៧ពាន់នាក់រួមទាំងជនជាតិអាមេរិកចំនួន ២ម៉ឺន៥នាក់ចេញពីទីក្រុងកាប៊ុល។ លោកបាននិយាយថា នៅថ្ងៃចុងក្រោយនេះមនុស្សចំនួន ៣ពាន់៨រយនាក់ត្រូវបានជម្លៀសចេញតាមជើងហោះហើរយោធាអាមេរិក៕ ប្រភព៖ រ៉យទ័រ

×