Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល យកខេត្តសៀមរាប ធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតធ្ងន់ ថ្នាក់តំបន់ភាគខាងជើងបឹងទន្លេសាប

សៀមរាប៖ ក្រសួងសុខាភិបាល បានសម្រេចយកខេត្តសៀមរាប ធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតធ្ងន់ ថ្នាក់តំបន់ ដែលមានវិសាលភាពលើខេត្តចំនួន៥ ភាគខាងជើងបឹងទន្លេសាប ដើម្បីឆ្លើយតបនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ។ ខេត្តទាំង៥ មានខេត្តសៀមរាប ខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។

នៅក្នុងពេលអញ្ជើញចុះត្រួតពិនិត្យ ការរៀបចំទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ១៩ និងមន្ទីរពិសោធន៍ថ្មី នៅក្រុងសៀមរាប កាលពីថ្ងៃទី២២ ខែសីហា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា ការយកខេត្តសៀមរាបធ្វើជាមណ្ឌលព្យាលបាលអ្នកជំងឺកូវីដ១៩ កម្រិតធ្ងន់នេះ វាសមស្របបំផុត ដោយសារខេត្តសៀមរាប មានមន្ទីរពិសោធន៍ថ្មី ដែលមានសមត្ថភាពអាចពិនិត្យសំណាកបានក្នុងមួយថ្ងៃជាង៩០០សំណាក និងឆាប់រហ័ស។

ឯកឧត្តមបន្តថា ទីតាំងព្យាបាលជំងឺកូវីដ១៩ កម្រិតធ្ងន់ ត្រូវបានរៀបចំឡើងនៅ បរិវេណមហោស្រពស្នាមញញឹមអង្គរ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលទីតាំងនេះ អាចដាក់អ្នកជំងឺបានចំនួន៤០០នាក់។

សូមជម្រាបថា ចាប់តាំងពីមានព្រឹត្តការណ៍សហគមន៍២០កុម្ភៈ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧.០២៤នាក់ បានព្យាបាលជាសះស្បើយចំនួន៥.៥៥៩នាក់ ស្លាប់៧៥នាក់ និង១.៣៩០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

×